ព័ត៌មានអន្ដរជាតិ
លោក ស៊ី ជីនពីង រិះគន់ជប៉ុនខ្លាំងៗ នៅចំពោះមុខលោក ត្រាំ
ក្នុងជំនួបកំពូលនៅទីក្រុងប៉េកាំង កាលពីពាក់កណ្ដាលខែឧសភា កន្លងទៅនេះ មេដឹកនាំចិន លោក ស៊ី ជីនពីង បានបង្ហាញអារម្មណ៍ខឹងសម្បារយ៉ាងខ្លាំង និងនិយាយរិះគន់ចំៗទៅលើលោកស្រីនាយករដ្ឋមន្ត្រី Sanae Takaichi នៅចំពោះមុខប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រឿងដែលជប៉ុនខំប្រឹងពង្រឹងកម្លាំងទាហាន និងបង្កើនកញ្ចប់ថវិកាយោធា។

ប្រភពដែលដឹងរឿងនេះ បានទម្លាយប្រាប់សារព័ត៌មាន Financial Times កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ថា នេះគឺជាវគ្គដែលឡើងកម្ដៅខ្លាំងបំផុត នៅក្នុងកិច្ចប្រជុំទាំងមូល ព្រោះភាគីអាមេរិក មិនបានត្រៀមខ្លួនទុកមុនទាល់តែសោះ ដោយសារតែរឿងជប៉ុននេះ មិនដែលស្ថិតក្នុងរបៀបវារៈជជែកគ្នា កាលពីមុនមកឡើយ។
នៅពេលឃើញលោក ស៊ី ជីនពីង ឡើងម៉ឺងម៉ាត់បែបនេះ លោក ដូណាល់ ត្រាំ ក៏បានជួយពន្យល់ និងការពារជប៉ុនភ្លាមៗ។ លោក ត្រាំ បានប្រាប់ទៅមេដឹកនាំចិនវិញថា មូលហេតុដែលលោកស្រី Takaichi ត្រូវបង្ខំចិត្តងាកមកពង្រឹងវិស័យសន្តិសុខជាតិឱ្យកាន់តែរឹងមាំ និងសកម្មជាងមុនបែបនេះ គឺដោយសារតែជប៉ុន កំពុងប្រឈមមុខនឹងការគំរាមកំហែងកាន់តែខ្លាំងឡើង ពីសំណាក់ប្រទេសកូរ៉េខាងជើង។
ការព្រួយបារម្ភ និងការមិនពេញចិត្តរបស់ចិន ទៅលើជប៉ុននេះ មិនមែនជារឿងចៃដន្យនោះទេ ព្រោះមួយរយៈចុងក្រោយនេះ ជប៉ុនបានលុបចោលច្បាប់រឹតបន្តឹងស្ទើរតែទាំងអស់ លើការលក់អាវុធទៅក្រៅប្រទេស។ លើសពីនេះទៅទៀត លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន ថែមទាំងបានបង្ហាញសញ្ញាថា ជប៉ុនអាចនឹងបន្ធូរបន្ថយគោលការណ៍ប្រឆាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនថែមទៀតផង ដែលទង្វើទាំងនេះ បានធ្វើឱ្យចិនក្តៅក្រហាយ និងចេញមុខព្រមានជាបន្តបន្ទាប់។
ទំនាក់ទំនងរវាងចិន និងជប៉ុន បានធ្លាក់ចុះដុនដាប និងតានតឹងខ្លាំង តាំងពីឆ្នាំមុនមកម្ល៉េះ បន្ទាប់ពីលោកស្រី Takaichi បានលើកឡើងថា បើចិនវាយលុកចូលកោះតៃវ៉ាន់ នោះជប៉ុន ប្រហែលជាត្រូវបញ្ជូនកងទ័ពរបស់ខ្លួនទៅជួយអន្តរាគមន៍។ ពាក្យសម្តីនេះ បានធ្វើឱ្យទីក្រុងប៉េកាំងក្ដៅស្លឹកត្រចៀក ព្រោះចិនតែងតែចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ហើយមិនខ្វល់ថានឹងត្រូវប្រើកម្លាំងបាយ ដើម្បីគ្រប់គ្រងកោះនេះវិញនោះឡើយ។ ជាការសងសឹក ចិនបានដាក់ទណ្ឌកម្មជាច្រើនលើជប៉ុន រាប់ចាប់តាំងពីការរឹតបន្តឹងពាណិជ្ជកម្ម និងមិនលើកទឹកចិត្តឱ្យប្រជាជនចិនទៅដើរលេងកម្សាន្តនៅប្រទេសជប៉ុនទៀតផង។
រឿងរ៉ាវកាន់តែគួរឱ្យចាប់អារម្មណ៍នោះគឺ ក្រោយពេលបញ្ចប់ជំនួបជាមួយមេដឹកនាំចិនភ្លាម លោក ដូណាល់ ត្រាំ និងលោកស្រី Takaichi បានជជែកគ្នាតាមទូរស័ព្ទភ្លាមៗ។ មេដឹកនាំទាំងពីរ បានព្រមព្រៀងគ្នា ក្នុងការរក្សាទំនាក់ទំនង និងជជែកគ្នាលើបញ្ហាសំខាន់ៗ នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ទោះបីជាជប៉ុន និងអាមេរិក មិនបានទម្លាយព័ត៌មានលម្អិតនៃកិច្ចសន្ទនានោះដល់សាធារណជនក៏ដោយ៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


