ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល បង្ហាញក្តីបារម្ភលើកដំបូង ចំពោះកិច្ចព្រមព្រៀងរវាងអាមេរិក-អ៊ីរ៉ង់ ដែលនឹងដាក់កំហិតខ្លួន
មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល បានសម្តែងការព្រួយបារម្ភលើកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ដែលកំពុងលេចចេញកាន់តែច្បាស់ឡើងដើម្បីបញ្ចប់សង្គ្រាម ហើយ ក៏អាចរឹតត្បិតដល់លទ្ធភាពអ៊ីស្រាអែលយ៉ាងខ្លាំងប្រឆាំងនឹងក្រុមហេសបូឡានៅក្នុងប្រទេសលីបង់។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មានអ៊ីស្រាអែល Channel 12 ចេញផ្សាយថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦។
សេចក្តីរាយការណ៍នោះ បានលើកឡើងថា កិច្ចព្រមព្រៀងដែលបានស្នើឡើងនោះនឹងនាំមកនូវការបញ្ចប់នូវការប្រយុទ្ធគ្នាទាំងស្រុង នៅក្នុងប្រទេសលីបង់ រួមជាមួយនឹងការបញ្ចប់សង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ ជំរុញឱ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ លើកឡើងពីការព្រួយបារម្ភនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីម្សិលមិញ[ថ្ងៃទី២៣]។

យោងតាម Channel 12 លោក ណេតាន់យ៉ាហ៊ូ បានផ្តោតលើកិច្ចខិតខំប្រឹងប្រែងរបស់លោកលើការរក្សាសេរីភាពប្រតិបត្តិការរបស់អ៊ីស្រាអែលក្នុងប្រទេសលីបង់ ដោយអះអាងក្នុងសេចក្តីថ្លែងការណ៍មួយរបស់មន្ត្រីជាន់ខ្ពស់ម្នាក់ថា៖ « លោក ត្រាំ បានយល់ព្រមថា អ៊ីស្រាអែលនឹងរក្សាសេរីភាពលើសកម្មភាពរបស់ខ្លួនប្រឆាំងនឹងការគំរាមកំហែងនៅក្នុងគ្រប់ផ្នែកទាំងអស់ រួមទាំងប្រទេសលីបង់ផងដែរ»។
ដោយឡែក មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់និយាយថា៖ « ជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលបានស្នើឡើង ប្រសិនបើក្រុមហេសបូឡាព្យាយាមវាយប្រហារអ៊ីស្រាអែល ឬបង្កើតអាវុធឡើងវិញ អ៊ីស្រាអែលនឹងអាចការពារខ្លួនឯងបាន ប៉ុន្តែប្រសិនបើក្រុមហេសបូឡាប្រកាន់ខ្ជាប់នូវបទឈប់បាញ់ អ៊ីស្រាអែលក៏នឹងត្រូវប្រកាន់ខ្ជាប់ដែរ»។
របាយការណ៍នោះក៏បានលើកឡើងដែរថា លោក ណេតាន់យ៉ាហ៊ូ បានប្រាប់ លោក ត្រាំ ថា ខ្លួនជឿថាមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei អាចនឹងបដិសេធកិច្ចព្រមព្រៀងនេះ។
យ៉ាងណា មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់តបថា លោក ណេតាន់យ៉ាហ៊ូ ត្រូវបានធ្វើបច្ចុប្បន្នភាពពេញមួយលើការចរចា និងសម្តែងការព្រួយបារម្ភពីទិដ្ឋភាពផ្សេងៗនៃកិច្ចព្រមព្រៀង ប៉ុន្តែនៅទីបំផុតនាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះទទួលយកការលើកឡើងរបស់សហរដ្ឋអាមេរិកទាំងមិនសប្បាយចិត្ត ព្រោះខ្លួនគ្មានជម្រើស។
គួរបញ្ជាក់ថា ការវាយប្រហាររួមគ្នាដែលចាប់ផ្តើមដោយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៦ បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរនិងសមត្ថភាពយោធារបស់អ៊ីរ៉ង់ ជាពិសេសសម្លាប់មេដឹកនាំកំពូលៗអ៊ីរ៉ង់ច្រើននាក់ រួមទាំងជនស៊ីវិលយ៉ាងហោចណាស់ ៣ ៤៦៨នាក់ រួមទាំងកុមារ បុគ្គលិកពេទ្យផងដែរ៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


