ព័ត៌មានជាតិ
វិទ្យាស្ថាន RPITSE នៅខេត្ដក្រចេះ ផ្តល់អាហារូបករណ៍ជាង ៣ ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ តាមរយៈកម្មវិធី ១,៥ លាននាក់
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន (RPITSE) នៅខេត្ដក្រចេះ នៃក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្តល់អាហារូបករណ៍ចំនួន ៣ ១៤៥ កន្លែង ដល់ប្រជាពលរដ្ឋ និង យុវជនមកពីគ្រួសារក្រីក្រ និង ងាយរងហានិភ័យ ក្រោមកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស (TVET 1.5M) របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

បើតាមវិទ្យាស្ថាន RPITSE បានឱ្យដឹងថា វិទ្យាស្ថាន បានទទួលសិស្សចុះឈ្មោះចូលរៀនសរុបចំនួន ២ ២៦៣ នាក់ គិតចាប់ត្រឹមឆ្នាំ ២០២៤ មកដល់ត្រឹមឆមាសទី ១ នៃឆ្នាំ ២០២៦ នេះ។ មុខជំនាញដែលសិស្សានុសិស្សចាប់អារម្មណ៍ចុះឈ្មោះចូលរៀនច្រើនជាងគេរួមមាន ៖ ១-ការងារកំបោរ , ២-ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ , ៣-សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន , ៤-ការថែទាំ និង ជួសជុលទោចក្រយានយន្ត , ៥-ការថែទាំ និង ជួសជុលរថយន្ត។

ជាមួយគ្នា វិទ្យាស្ថាន RPITSE បានផ្តល់អាហារូបករណ៍ទៅលើ ១២ មុខជំនាញ មានដូចជា ៖ ១-ការងារកំបោរ , ២-ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ , ៣-សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន , ៤-ការថែទាំ និង ជួសជុលទោចក្រយានយន្ត , ៥-ការថែទាំ និង ជួសជុលរថយន្ត , ៦-ការផ្សារអគ្គិសនី , ៧-ការដំឡើង និង ថែទាំកាមេរ៉ាសុវត្ថិភាព , ៨-ការរចនាក្រាហ្វិចដោយកុំព្យូទ័រ , ៩-សេវាកម្មកុំព្យូទ័រ , ១០-សេវាកម្មសម្អាងកាយ , ១១-សេវាកម្មកាត់សក់បុរស និង ១២-ការធ្វើម្ហូបខ្មែរ។

ចំពោះវគ្គសិក្សាថ្មី នឹងចាប់ផ្តើមចុះឈ្មោះចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយចុះឈ្មោះចូលរៀនតាមរយៈលេខទូរសព្ទលេខ ០៩៧ ៧៦៧ ៤០០១/ ០១២ ៧៨៤ ៩៤៨/០៩៧ ៧៥២ ៣៣៤៦ ឬ អញ្ជើញមកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន ដែលមានទីតាំងស្ថិតនៅភូមិអូរឫស្សីទី ២ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្ដក្រចេះ។

កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស ដល់យុវជនគោលដៅមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១,៥ លាននាក់ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និង វិជ្ជាជីវៈ ត្រូវបានផ្ដួចផ្ដើមឡើងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឆ្នាំ ២០២៣ និង ប្រកាសដាក់ឱ្យអនុវត្តដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


