Connect with us

សន្តិសុខសង្គម

ចាប់ខ្លួនជនជាតិចិន០៤នាក់ ដែលជាមុខសញ្ញាដើរបន្លះដូរលុយ តាមផ្ទះដែលបើកអាជីវកម្មប្តូរប្រាក់

បានផុស

នៅ

នគរបាលរាជធានីភ្នំពេញ ឃាត់ជនជាតិចិន០៤នាក់ ពាក់ព័ន្ធបទល្មើសឆបោក ក្រោយធ្វើសកម្មភាពបន្លំលួចលុយ នៅកន្លែងដូរប្រាក់វីង។ កាលពីវេលាម៉ោង ០៤ និង៣០នាទីរសៀលថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅចំណុច សណ្ឋាគារអន្តជាតិ ផ្លូវ ១២២ កែង២២៥ ក្រុម១២ ភូមិ៦ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យទាំង៤នាក់មាន ឈ្មោះ YANG FU DE ភេទប្រុស ជនជាតិចិន, ឈ្មោះ TAN YANGY ភេទប្រុស ជនជាតិចិន, ឈ្មោះ WANG YINFU ភេទប្រុស ជនជាតិ ចិន,និង ឈ្មោះ CHEN ZHIQIN ភេទប្រុស ជនជាតិចិន។

ដោយអនុវត្តតាមបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងកម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការសហការជាមួយ នគរបាលច្បារអំពៅ និងនគរបាលខណ្ឌទួលគោក តាមពាក្យបណ្តឹងជនរងគ្រោះ ស្រាវជ្រាវមុខសញ្ញាចំនួន ០៤នាក់ ដែលជាជនជាតិចិន ដើរធ្វើសកម្មភាព បន្លំលួចលុយ នៅកន្លែងដូរប្រាក់វីង ចំនួន ០៣ករណី ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ រហូតឈានដល់វេលាម៉ោង ០៦យប់ថ្ងៃដដែល នគរបាលជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ដែលជាមុខសញ្ញាធើ្វសកម្មភាពយ៉ាងសកម្ម។

យោងតាមរបាយការណ៍ បានបញ្ជាក់ថាករណីទី១ បានធ្វើការឆបោក កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០៩ និ០៤នាទីព្រឹក ស្ថិតនៅចំណុច នៅផ្ទះ(ប្តូរប្រាក់វីង) ភូមិក្ដីតាកុយ សង្កាត់វាល់ស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ , ករណីទី២ ថ្ងៃទី២២ ខែឧសភាឆ្នាំ២០២៦ នៅផ្ទះ(ប្តូរប្រាក់វីង) ផ្លូវបេតុង ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ , ករណីទី ៣ នៅថ្ងែទី២៦ ខែឧសភាឆ្នំា២០២៦ វេលាម៉ោង៨ និង៥៧នាទី ស្ថិតនៅផ្ទះប្តូរប្រាក់វឹង ភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។

បច្ចុប្បន្ននគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កំពុងធ្វើការសាកសួរតាមនីតិវិធី៕ អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម