ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ វាយប្រហារសងសឹកលើមូលដ្ឋានទ័ពអាកាសអាមេរិក ក្រោយរងការទម្លាក់គ្រាប់បែក
ស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ា បានផ្ទុះឡើងយ៉ាងក្តៅគគុកជាថ្មីម្តងទៀត នៅពេលដែលកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៦ នេះ ថា ពួកគេបានបើកការវាយប្រហារសងសឹក ទៅលើមូលដ្ឋានទ័ពអាកាសមួយកន្លែង របស់សហរដ្ឋអាមេរិក នៅវេលាម៉ោងប្រហែល ៤:៥០នាទីទៀបភ្លឺ (ម៉ោងនៅក្នុងតំបន់)។

យោងតាម India Today ការវាយបកវិញយ៉ាងគំហុកពីភាគីអ៊ីរ៉ង់នេះ ធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងអ្វីដែលពួកគេបានហៅថា ជាការវាយប្រហាររបស់កងទ័ពអាមេរិក នៅក្បែរព្រលានយន្តហោះ Bandar Abbas កាលពីព្រឹកមិញ។ ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីរ៉ង់ មិនបានទម្លាយឱ្យដឹងពីទីតាំងជាក់លាក់ នៃមូលដ្ឋានទ័ពអាមេរិក ដែលរងការវាយប្រហារទេ ហើយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានព្រមានខ្លាំងៗថា បើអាមេរិកហ៊ានបន្តសកម្មភាពយោធាណាមួយទៀតនោះ ពួកគេនឹងវាយបកវិញយ៉ាងចាស់ដៃ និងខ្លាំងក្លាជាងនេះទៅទៀត។
ការប្រកាសសងសឹកពីខាងទីក្រុងតេហេរ៉ង់នេះ បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់របស់អាមេរិក បានចេញមុខអះអាងពីសកម្មភាពយោធាថ្មីៗរបស់ខ្លួន ក្នុងការកម្ទេចប្រតិបត្តិការដ្រូនរបស់អ៊ីរ៉ង់ នៅក្បែរច្រកសមុទ្រហ័រមូស (Hormuz)។ បើតាមប្រភពព័ត៌មានពីទីភ្នាក់ងារព័ត៌មាន Reuters កងទ័ពអាមេរិក បានបាញ់ទម្លាក់ដ្រូនវាយប្រហាររបស់អ៊ីរ៉ង់ចំនួន ៤គ្រឿង ដែលមន្ត្រីអាមេរិកជឿជាក់ថា បានកំពុងបង្កើតការគំរាមកំហែងដល់កងកម្លាំងរបស់ខ្លួន ក៏ដូចជា នាវាពាណិជ្ជកម្មនានា ដែលធ្វើដំណើរឆ្លងកាត់ផ្លូវទឹកយុទ្ធសាស្ត្រមួយនេះ។ ក្រៅពីនេះ កងទ័ពអាមេរិក ក៏បានវាយប្រហារលើស្ថានីយបញ្ជាដ្រូននៅលើដីមួយកន្លែង នៅក្បែរព្រលានយន្តហោះ Bandar Abbas ដែលគេសង្ស័យថា កំពុងរៀបចំបាញ់បង្ហោះដ្រូនមួយគ្រឿងទៀតផងដែរ។ ទោះជាយ៉ាងណា មន្ត្រីអាមេរិក បានពន្យល់ថា ប្រតិបត្តិការនេះ មានរយៈពេលខ្លី និងធ្វើឡើង ក្នុងគោលបំណងការពារខ្លួន ដើម្បីរក្សាកិច្ចព្រមព្រៀងឈប់បាញ់ ដែលបានចូលជាធរមាន កាលពីដើមខែមេសាកន្លងទៅ តែប៉ុណ្ណោះ។
ផ្ទុយទៅវិញ ភាគីខាងប្រទេសអ៊ីរ៉ង់ បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនភ្លាមៗថា បានរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់នេះជាញឹកញាប់។ ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីរ៉ង់ បានរាយការណ៍ថា កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានបាញ់កាំភ្លើងព្រមានទៅលើនាវាដឹកប្រេងមួយគ្រឿង ដែលមានទំនាក់ទំនងជាមួយអាមេរិក ខណៈដែលនាវានោះព្យាយាមបើកកាត់ច្រកសមុទ្រហ័រមូស រហូតបង្ខំឱ្យនាវានោះដកថយត្រឡប់ទៅវិញ។ មិនតែប៉ុណ្ណោះ របាយការណ៍មួយផ្សេងទៀត បានឱ្យដឹងថា នាវាចំនួន ៤គ្រឿងផ្សេងទៀត ដែលព្យាយាមបើកឆ្លងកាត់ផ្លូវទឹកដ៏សំខាន់នេះ ដោយគ្មានការសម្របសម្រួល ឬសុំការអនុញ្ញាតពីភាគីអ៊ីរ៉ង់ ក៏ត្រូវបានកងទ័ពជើងទឹកអ៊ីរ៉ង់ដេញ និងបង្ខំឱ្យបកក្បាលត្រឡប់ក្រោយវិញ បន្ទាប់ពីទទួលបានការព្រមានយ៉ាងម៉ឺងម៉ាត់រួចមក៕
ប្រែសម្រួល៖ ឈាង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


