Connect with us

ព័ត៌មានជាតិ

N.John លើកមុខមាត់កម្ពុជាលើឆាក K-pop ខណៈទទួលបានការកោតសរសើរពីឯកអគ្គរាជទូតកម្ពុជា

បានផុស

នៅ

លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ មានមោទកភាពចំពោះលោក លោក សុវត្ថិ មុនីនាគ (N.John) ជាកំពូលតារាចម្រៀងខ្មែរដែលពូកែទាំងក្បាច់រាំ និងលេងហ្គីតា ប្រចាំផលិតកម្ម Circa 13 Music របស់សហរដ្ឋអាមេរិក និងជាកូនប្រុសរបស់កំពូលតារាចម្រៀងលោកព្រាប សុវត្ថិ ក្នុងឱកាសក្រុមរបស់លោកត្រូវបានគេអញ្ជើញមកសម្តែងក្នុងកម្មវិធីប្រគំតន្ត្រីរួមគ្នាជាមួយតារាចម្រៀង K-pop នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយលោក សុវត្ថិ មុនីនាគ (N.John) ជាកំពូលតារាចម្រៀងខ្មែរប្រចាំផលិតកម្ម Circa 13 Music របស់សហរដ្ឋអាមេរិក នៅស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ។


ក្នុងឱកាសនៃជំនួប លោក Pete Dinero អ្នកគ្រប់គ្រងក្រុមហ៊ុន Circa 13 Music បានជម្រាបឯកអគ្គរាជទូតថា នេះជាលើកទី១ ដែលក្រុមរបស់លោកបានមកសម្តែងក្នុងកម្មវិធីប្រគំតន្រ្តីនៅទីក្រុងសេអ៊ូល។ លោកបន្តថា ក្រោយការសម្តែងថ្ងៃនេះ ក្រុមហ៊ុនរបស់លោកនឹងបន្តកិច្ចសហការកាន់តែល្អជាមួយក្រុមហ៊ុនសិល្បៈកម្សាន្តរបស់កូរ៉េ ដើម្បីឱ្យលោក N.John មានឱកាសសម្តែងកាន់តែច្រើននៅប្រទេសកូរ៉េ ដោយសាររូបលោកមានមហិច្ឆតាចង់ជំរុញប្រជាប្រិយភាពរបស់លោក N.John ឱ្យកាន់តែល្បីល្បាញ ក្នុងទឹកដីនៃប្រទេសកូរ៉េ និងបណ្តាប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍។

ជាមួយគ្នានេះ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតបានសម្តែងនូវមោទកភាពដែលបានឃើញតារាចម្រៀងខ្មែរឡើងសម្តែងលើឆាកអន្តរជាតិ។ លោកសង្ឃឹមថាលោក N.John នឹងអាចធ្វើការសហការជាមួយស្ថានទូត ក្នុងការចូលរួមសម្តែងក្នុងកម្មវិធីធំៗរបស់ស្ថានទូត ដើម្បីឱ្យបងប្អូនខ្មែរបានជួប និងទស្សនាការសម្តែងរបស់លោក។ លោកក៏បានជម្រាបលោក N.John ថាឆ្នាំក្រោយជាឆ្នាំពិសេសនៃទំនាក់ទំនងការទូតគម្រប់ខួប​ ៣០ឆ្នាំ​ រវាងប្រទេសកម្ពុជា-កូរ៉េ លោកចង់ឱ្យមានការបង្ហាញអំពីសិល្បៈចម្រៀងរួមគ្នារវាងកម្ពុជា-កូរ៉េ ដែលបញ្ចូលនូវវប្បធម៌ និងអរិយធម៌ខ្មែរ ដើម្បីឱ្យបណ្តាអង្គទូត និងភ្ញៀវបរទេសបានទស្សនា និងស្គាល់កាន់តែច្រើនអំពីវប្បធម៌ដ៏សំបូរបែបរបស់ប្រទេសកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម