ព័ត៌មានជាតិ
ក្រសួងការងារ៖ ការបើកប្រាក់ឈ្នួលជូនកម្មករនិយោជិតរោងចក្រ ML បានបញ្ចប់ដោយរលូន

បន្ទាយមានជ័យ ៖ បងប្អូនកម្មករនិយោជិតសរុបចំនួន ៦៥១នាក់ក្នុងចំណោម ៦៨៣នាក់ដែលបម្រើការងារនៅក្រុមហ៊ុន អិមអិល អ៊ិនធីមេត អឹភែរឹល(ខេមបូឌា) ឯ.ក បានបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗរួចរាល់ និងប្រកបដោយក្ដីរីករាយ ក្រោមការសម្របសម្រួលរបស់មន្រ្តីជំនាញនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះថា ក្រោមការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ពីក្រសួងការងារ បងប្អូនកម្មករនិយោជិតបានបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ ដោយដំណើរការយ៉ាងរលូនក្រោមកិច្ចសហការល្អពីបងប្អូនកម្មករនិយោជិត និងអាជ្ញាធរដែនដី។

លោកបញ្ជាក់ថា «គិតត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ ការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ជូនបងប្អូនកម្មករនិយោជិតសរុបចំនួន ៦៥១នាក់ក្នុងចំណោម ៦៨៣នាក់រួចរាល់ និងប្រកបដោយក្ដីរីករាយ។ ចំណែកឯបងប្អូនចំនួន ៣២នាក់ផ្សេងទៀត ដែលមិនទាន់បានមកបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ សូមអញ្ជើញទៅបើកនៅមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យរៀងរាល់ម៉ោងធ្វើការ»។

លោកបានអំពាវនាវដល់បងប្អូនកម្មករនិយោជិតដែលមិនទាន់ទទួលបានការងារធ្វើ និងមានបំណងស្វែងរកការងារថ្មី សូមទំនាក់ទំនងមកមជ្ឈមណ្ឌលការងារខេត្តបន្ទាយមានជ័យរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬទំនាក់ទំនងតាមរយៈប្រព័ន្ធ Hotline ១២៩៧។

គួររំឭកថា បងប្អូនកម្មករនិយោជិតនៃរោងចក្រអិមអិល(ML) ដែលទទួលបានប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ នៅថ្ងៃទី២៨ខែឧសភា ឆ្នាំ២០២៦នេះ ដែលជាការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗលើកទី២ ខណៈដែលបងប្អូនបានបើកលើកទី១ ម្តងហើយកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦៕





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


