កីឡា
លោក កាំង សេន ជឿជាក់ក្រុមនឹងប្រកួតប្រជែងខ្ពស់ ក្រោយមានលោក Conor និង ធារី ចន្ថាប៊ីន
ប្រធានក្លិប អាយអេសអាយ ដង្កោសែនជ័យ លោក កាំង សេន បានបង្ហាញក្តីរំពឹងអំពីក្រុមទាំងមូល នឹងទទួលបានផ្លែផ្កាល្អនៅរដូវកាល ២០២៦-២០២៧ ខាងមុខ ហើយក្រុមរបស់លោកក៏នឹងក្លាយជាក្រុម ដែលមានការប្រកួតប្រជែងខ្ពស់ បន្ទាប់ពីការមកដល់របស់គ្រូបង្វឹកថ្មីលោក Conor Nestor និងកីឡាករថ្មី ធារី ចន្ថាប៊ីន។

កាលពីថ្ងៃល្ងាចថ្ងៃ ចន្ទ ទី ១ ខែ មិថុនា ឆ្នាំ ២០២៦ ក្លិប អាយអេសអាយ ដង្កោសែនជ័យ បានធ្វើសន្និសីទសារព័ត៌មាន ប្រកាសសមាសភាពគ្រូបង្វឹកថ្មី និងប្រធានក្រុមថ្មីជាផ្លូវការ។ អតីតគ្រូបង្វឹកក្រុម បឹងកេត លោក Conor Nestor ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មី និងជានាយកបច្ចេកទេសក្លិប។ ទន្ទឹមនឹងនេះ ក្លិបបានចុះកិច្ចសន្យាយកបាន ធារី ចន្ថាប៊ីន ដែលជាអតីតកីឡាករ ព្រះខ័នរាជស្វាយរៀង និងបានតែងតាំងជាប្រធានក្រុមថ្មីផងដែរ។
ប្រធានក្លិប អាយអេសអាយ ដង្កោរសែនជ័យ បានមានប្រសាសន៍ ក្រោយការប្រកាសគ្រូបង្វឹកថ្មី និងកីឡាករថ្មី ថា៖ «យើងជាក្លិបមួយ ដែលត្រូវតែបញ្ចេញឱ្យគេចាប់អារម្មណ៍។ យើងចង់សាកម្តងមើល ថា វានឹងទៅជាយ៉ាងណា។ យើងធ្លាប់ញ៉ាំខ្វះខាត ហើយខ្ញុំបានប្រាប់ទៅបុគ្គលិក ថា យើងញ៉ាំតិច ត្រូវធ្វើឱ្យច្រើនជាងគេ»។

លោកកាំង សេន បានបន្ត ថា៖ «ឥឡូវ យើងបានឱ្យញ៉ាំរៀងច្រើន។ ដូច្នេះ កម្លាំងគាត់នឹងអាចធ្វើអ្វីឱ្យចេញផ្លែផ្កានៅរដូវកាលថ្មីនេះ ហើយនឹងមានការប្រកួតប្រជែងខ្ពស់ ដែលនឹងអាចទាក់ទាញអ្នកគាំទ្រ។ ចំណែកក្លិបអាចទាក់ទាញម្ចាស់ឧបត្តម្ភ»។
ដោយឡែកលោក លោក Conor Nestor និង ធារី ចាន្ថាប៊ីន វិញ បានបង្ហាញក្តីរំភើបជាខ្លាំង បន្ទាប់ពីបានចូលរួមជាមួយក្លិប អាយអេសអាយ ដង្កោសែនជ័យ ដែលជាក្លិបមួយមានចក្ខុវិស័យវែងឆ្ងាយ។ ជាមួយគ្នានេះ អ្នកទាំង ២ បានប្តេជ្ញា ដើម្បីជួយក្រុមឱ្យទទួលបានលទ្ធផលល្អនៅរដូវកាលក្រោយ៕

អត្ថបទ៖ សេម កុសក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


