កីឡា
គ្រូដង្កោសែនជ័យ ថា ព្រះខ័នរាជស្វាយរៀងជាក្រុមគ្រោះថ្នាក់ខ្លាំង
ក្រុមអាយអេសអាយ ដង្កោសែនជ័យ ត្រូវជួបជាមួយក្រុមព្រះខ័នរាជស្វាយរៀង វេលាម៉ោង៦ល្ងាចនេះ សប្ដាហ៍ទី២ខេមបូឌានព្រីមៀរលីគ រដូវកាលឆ្នាំ២០២៤-២៥។

លោក John Botioba គ្រូបង្វឹកអាយអេស ដង្កោសែនជ័យ យល់ឃើញថា ក្លិបព្រះខ័នរាជស្វាយរៀង រដូវកាលនេះជាក្រុមគ្រោះថ្នាក់ខ្លាំង បន្ទាប់ពីពួកគេបានរៀបចំបានយ៉ាងល្អ។ ជាពិសេសការនាំយកកីឡាករថ្មីឆ្នើមៗមករួមក្រុមបន្ថែមទៀត។
លោកបាននិយាយថា ៖«សម្រាប់ខ្ញុំកីឡាករ Cristian, Pablo, សុីដាន និងកីឡាករស្វាយរៀងទាំងអស់សុទ្ធតែមានគុណភាព។ ព្រះខ័នរាជស្វាយរៀងជាក្រុមកំពុងល្អខ្លាំង។ ពួកគេបានឆ្លងដល់ចែកពូលពានរង្វាន់ Shoppe Cup ហើយការប្រកួតចុងក្រោយ ពួកគេឈ្នះ៧-០។ នេះជាមូលហេតុជំរុញទឹកចិត្តរបស់ពួកគេយ៉ាងខ្លាំង»។

ការប្រកួតយប់នេះមិនមានវត្តមានកីឡាករប្រធានក្រុម Abdel Kader Coulibaly ទេ ដោយសារជាប់ពិន័យ ក្រោយទទួលបានកាតក្រហមកាលពីប្រកួតសប្ដាហ៍ទី១។ ទោះបីអវត្តមានរូបគេ ប៉ុន្តែលោក John Botioba ថា គ្មានបញ្ហាចោទខ្លាំងទេ។

លោក John Botioba បន្ដែមថា ៖«Abdel ជាតួសំខាន់ក្នុងក្រុម ប៉ុន្តែយើងមិនផ្ដោតតែលើកីឡាករតែម្នាក់ទេ។ ទោះមិនមានគាត់ តែយើងត្រូវរកវិធីសាស្រ្ដផ្សេង។ អ្វីដែលពិសេសគឺយើងទុកចិត្តលើកីឡាករយើងទាំងអស់»៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


