ព័ត៌មានជាតិ
បង្កប់តម្លៃប្រវត្តិសាស្រ្ត ១ ពាន់ឆ្នាំមុន ជាហេតុផលទេសចរចូលចិត្តទៅថតរូបថ្ងៃលិចនៅប្រាសាទនាគព័ន្ធ
ចំណុចលេចធ្លោមួយដែលទាក់ទាញទេសចរចូលចិត្តទៅទស្សនា និងថតរូបថ្ងៃលិចនៅប្រាសាទនាគព័ន្ធ ក្រៅពីមានទីធ្លាស្រឡះល្អដែលផ្តល់អារម្មណ៍ស្រស់ស្រាយគឺទីនោះបង្កប់តម្លៃប្រវត្តិសាស្រ្តដែលផ្សារភ្ជាប់អតីតរាជធានីក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។ នេះបើតាមលោក ជា សារិទ្ធ បុរាណវិទូ និងជាមន្រ្តីផ្នែកអភិរក្សប្រាសាទនៃអាជ្ញាធរជាតិអប្សរា។
ប្លែកពីប្រាសាទដទៃទៀតដូចជា អង្គរវត្ត ភ្នំបាខែង ភ្នំក្រោម ឬប្រែរូបជាដើម លោក ជា សារិទ្ធ មន្រ្តីផ្នែកអភិរក្សប្រាសាទនៃអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ទីតាំងប្រាសាទនាគព័ន្ធទទួលបានការពេញនិយមខ្លាំងសម្រាប់អ្នកទេសចរមកទស្សនាថ្ងៃលិច ខណៈទីតាំងក៏ផ្សារភ្ជាប់ទៅកាន់ប្រវត្តិសាស្ត្រកាលពីជាង ១ ពាន់ឆ្នាំមុន។

«នៅទីនោះប្រៀបបាននឹងគោលនៃរាជធានីមួយ ដែលស្ថិតនៅលើកោះកណ្តាលបារាយណ៍ ដោយមានប្រាសាទតាសោមនៅទិសខាងកើត និងប្រាសាទព្រះខ័ននៅទិសខាងលិច។ នៅពេលដែលយើងទស្សនាថ្ងៃលិច ដោយបែរមុខទៅទិសខាងលិច យើងអាចស្រមៃទៅដល់ប្រាសាទព្រះខ័ន ដែលធ្លាប់ជានគរនិងជារាជវាំងបណ្តោះអាសន្នរបស់ព្រះបាទជ័យវរ្ម័នទី៧»។



លោកបានរំលឹកពីដំណើរប្រវត្តិសាស្ត្រនៅពីក្រោយប្រាសាទព្រះខ័ន ដែលក្រោយព្រះបាទជ័យវរ្ម័នទី ៧ ទទួលបានជ័យជម្នះក្នុងសង្គ្រាម ព្រះអង្គបានគង់នៅនគរជ័យស្រី (ប្រាសាទព្រះខ័ន) ដើម្បីរៀបចំស្តារនិងជួសជុលរាជវាំងនៅអង្គរធំ (យសោធរបុរៈ) ឡើងវិញ បន្ទាប់ពីត្រូវបានពួកចាមវាយបំផ្លាញខ្ទេចខ្ទី។
ក្រោយពីរៀបចំនគរនៅអង្គរធំរួចរាល់ ព្រះអង្គបានយាងចេញពីទីនោះទៅគង់នៅអង្គរធំវិញ ហើយបានកែប្រែប្រាសាទព្រះខ័នឲ្យក្លាយជាប្រាសាទសម្រាប់ឧទ្ទិសថ្វាយដល់ព្រះបិតារបស់ព្រះអង្គ។
បើតាមលោក ជា សារិទ្ធ រចនាសម្ព័ន្ធនៃប្រាសាទទាំងបី (ប្រាសាទនាគព័ន្ធ តាសោម និងព្រះខ័ន) សុទ្ធសឹងតែជាផ្នែកមួយដ៏មានសារៈសំខាន់បំផុតនៃនគរជ័យស្រីក្នុងរាជ្យព្រះបាទព្រះបាទជ័យវរ្ម័នទី ៧៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២៤ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


