ព័ត៌មានជាតិ
បញ្ចប់តំណែងប្រធាន និងអនុប្រធានស្ថានីយជញ្ជីងអចល័តថ្នល់កែង ជំនួសមន្រ្តីមកពីខេត្តរតនគិរី
រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ចូន បានចេញប្រកាសបញ្ចប់មុខតំណែងនិងភារកិច្ច ប្រធាននិងអនុប្រធានស្ថានីយជញ្ជីងអចល័តថ្នល់កែង ខេត្តកំពង់ចាម ដោយជំនួសមន្រ្តីមកពីនាយកដ្ឋានផ្លូវថ្នល់ ដែលកំពុងបម្រើការងារនៅខេត្តរតនគិរី។
លោក វ៉ា ចាន់អ៊ូ ប្រធានស្ថានីយជញ្ជីង និងលោក ស្រស់ ស៊ីថារិទ្ធ អនុប្រធានស្ថានីយជញ្ជីង ត្រូវបានរដ្ឋមន្រ្តីបញ្ចប់មុខតំណែង និងភារកិច្ចពីតួនាទីប្រធាន និងអនុប្រធានស្ថានីយជញ្ជឹងអចល័តថ្នល់កែង ខេត្តកំពង់ចាម ឲ្យទៅបម្រើការងារនៅអង្គភាពដើមវិញ។
ដើម្បីអនុវត្តកិច្ចការងារបន្ត លោករដ្ឋមន្រ្តីបានប្រគល់ភារកិច្ចជូនលោក សៅ រ័ត្ន ដែលជាមន្ត្រីនៅនាយកដ្ឋានផ្លូវថ្នល់ បច្ចុប្បន្នជាអនុប្រធានស្ថានីយជញ្ជាំងត្រពាំងក្រហមខេត្តរតនគិរី ទៅជាអនុប្រធាននិងជាប្រធានស្តីទីនៅស្ថានីយជញ្ជឹងអចល័តថ្នល់កែង ខេត្តកំពង់ចាម។
ក្នុងគោលដៅបង្កើនប្រសិទ្ធភាពលើការគ្រប់គ្រងការងារនៅស្ថានីយជញ្ជីងអចល័តទូទាំងប្រទេស រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉ែង ពោធិ៍នា បានដាក់បញ្ជាឲ្យគ្រប់ស្ថានីយថ្លឹងរថយន្តទូទាំងប្រទេស ត្រូវភ្ជាប់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព CCTV មកការិយាល័យកណ្តាល ដើម្បីងាយស្រួលតាមដានប្រសិទ្ធភាពនៃការអនុវត្តការត្រួតពិនិត្យយានយន្តដឹកលើសទម្ងន់ និងដើម្បីធានាការដឹកជញ្ជូនស្របតាមបច្ចេកទេសឈានគ្រប់គ្រងការការដឹកលើសទម្ងន់ ដែលនាំខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។

កាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងពេលឆ្មក់ចុះពិនិត្យសកម្មភាពត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅស្ថានីយថ្លឹងរថយន្តព្រៃព្នៅ ស្ថិតនៅទីតាំងចំណុចផ្លូវលេខ ៣៨៤ ភូមិភ្លយ សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការដឹកនាំការងារត្រួតពិនិត្យយានយន្តដឹកលើសទម្ងន់កម្រិតកំណត់ បានប្រកាសដាក់ចេញនូវវិធានការតឹងរ៉ឹងជាបន្ទាន់ បន្ទាប់ពីបានរកឃើញជាក់ស្តែងនូវរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់រហូតដល់ទៅ ៨៣ តោន។
លោករដ្ឋមន្រ្តីបានបញ្ជាឲ្យរៀបចំដំឡើងប្រព័ន្ធកាមេរ៉ាសុវត្ថិភាព CCTV នៅគ្រប់ស្ថានីយជញ្ជីងអចល័តទាំងអស់ទាំង ៤៣ ទូទាំងប្រទេស ដែលប្រព័ន្ធនេះនឹងត្រូវតភ្ជាប់មកប្រព័ន្ធកណ្តាលរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងតភ្ជាប់ដោយផ្ទាល់មកកាន់ទូរសព្ទដៃរបស់ថ្នាក់ដឹកនាំ ដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យបន្ថែម។

ក្នុងការឆ្មក់ចុះត្រួតពិនិត្យ លោកបានព្រមានពីការអនុវត្តអភិក្រមវះកាត់លើមន្ត្រីពាក់ព័ន្ធ ប្រសិនបើរកឃើញមានមន្ត្រីណាម្នាក់ជាប់ពាក់ព័ន្ធ ឬចូលរួមសកម្មភាពអនុញ្ញាតឱ្យមានការដឹកជញ្ជូនលើសទម្ងន់ ដោយយកអភិក្រមវះកាត់មកអនុវត្តតែម្តងដោយគ្មានការលើកលែងឡើយ។
លោករដ្ឋមន្រ្តីបន្តថា គណៈកម្មាធិការដឹកនាំការងារត្រួតពិនិត្យយានយន្តដឹកលើសទម្ងន់កម្រិតកំណត់ ក៏នឹងបង្កើតក្រុមការងារពិសេសមួយដើម្បីចុះទប់ស្កាត់ និងបង្ក្រាបយ៉ាងម៉ឺងម៉ាត់បំផុតចំពោះយានយន្តដឹកលើសទម្ងន់ទាំងឡាយណាដែលព្យាយាមបើកគេច ឬបើកវាងមិនព្រមចូលថ្លឹងនៅស្ថានីយ។
ជាមួយគ្នានេះ លោកណែនាំឲ្យដំឡើងផ្លាកសញ្ញានិងដាក់ពង្រាយមន្ត្រីចល័ត ដើម្បីផ្តល់ដំណឹងដល់អ្នកដឹកជញ្ជូនទាំងអស់ឱ្យបានដឹងថានៅខាងមុខស្ថានីយគឺមានវត្តមានមន្ត្រីចល័ត ដែលរង់ចាំទប់ស្កាត់រាល់សកម្មភាពបើកគេចមិនចូលស្ថានីយថ្លឹងឲ្យបានត្រឹមត្រូវ៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


