Connect with us

ជីវិតកម្សាន្ដ

តាចេក ចេញមុខបញ្ជាក់ ក្រោយមានអ្នកយល់ច្រឡំថាលោកទទួលមរណភាព

បានផុស

នៅ

មហាជនជាច្រើន ជាពិសេសអ្នកគាំទ្រវិស័យសិល្បៈកំប្លែងខ្មែរ បានសម្តែងការភ្ញាក់ផ្អើល ក្រោយមានការចែករំលែករូបភាពបុរសវ័យចំណាស់ម្នាក់នៅលើបណ្តាញសង្គម ដែលមានរូបរាង និងទម្រង់មុខស្រដៀងនឹងតារាកំប្លែងជើងចាស់ តាចេក រហូតធ្វើឱ្យមនុស្សមួយចំនួនយល់ច្រឡំថា លោកបានទទួលមរណភាពទៅហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយបង្កឱ្យមានការភ័ន្តច្រឡំនេះ តាចេក ក៏បានចេញមុខបញ្ជាក់យ៉ាងច្បាស់ថា បុរសដែលមានវត្តមាននៅក្នុងរូបភាពនោះ មិនមែនជារូបលោកឡើយ គ្រាន់តែមានមុខមាត់ និងរូបរាងស្រដៀងគ្នាប៉ុណ្ណោះ។ ដោយសារតែភាពស្រដៀងគ្នាខ្លាំងពេក ទើបធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនមើលមិនសូវដឹង និងយល់ថាជាតារាកំប្លែងល្បីរូបនេះ

យ៉ាងណា តារាកំប្លែងជើងចាស់រូបនេះ អះអាងថា សុខភាពរបស់លោកនៅតែមានសភាពធម្មតា និងមិនមានបញ្ហាអ្វីគួរឱ្យព្រួយបារម្ភនោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម