ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន ជួបគ្រោះរញ្ជួយដីកម្រិតធ្ងន់ ខណៈអាមេរិក ព្រមានថា រលកយក្សស៊ូណាមិ ដ៏គ្រោះថ្នាក់ អាចវាយប្រហារ ច្រើនប្រទេស
គ្រោះរញ្ជួយដីកម្រិតធ្ងន់ បានវាយប្រហារកោះ Mindanao ភាគខាងត្បូងប្រទេសហ្វីលីពីន ដោយកម្លាំងដ៏ខ្លាំងរបស់វា បានបណ្តាលឲ្យប្រទេសជាច្រើន នៅតាមបណ្តោយឆ្នេរមហាសមុទ្រ ប៉ាស៊ីហ្វិក ទាញប្រកាសអាសន្ន រលកយក្សស៊ូណាមិ ក្នុងនោះមានទាំងជប៉ុន និងឥណ្ឌូណេស៊ីផងដែរ។

សហរដ្ឋអាមេរិក ក៏ព្រមានដែរថា រលកស៊ូណាមិដ៏មានគ្រោះថ្នាក់ អាចនឹងកើតមានឡើង ជាទ្រង់ទ្រាយធំក្នុងរយៈពេលបីម៉ោងខាងមុខ នៅតាមបណ្តោយឆ្នេរសមុទ្រឥណ្ឌូណេស៊ី ហ្វីលីពីន ប៉ាលូ តៃវ៉ាន់ និងប៉ាពូអាស៊ីនូវែលហ្គីណេ។
តាមការផ្សាយរបស់ CNA, ជាមួយនឹងជម្រៅ ១គីឡូម៉ែត្រ ដំបូងឡើយរញ្ជួយដីនេះ ត្រូវបានមជ្ឈមណ្ឌលស្រាវជ្រាវ ភូគព្ភសាស្ត្រអាល្លឺម៉ង់ (GFZ) វាស់ថា មានកម្រិតដល់ទៅ ៨.២រ៉ិចទ័រឯណោះ ប៉ុន្តែក្រោយមកត្រូវបានទីភ្នាក់ងារហ្វីលីពីន Phivolcs ទម្លាក់មកនៅត្រឹម ៧.០រ៉ិចទ័រ ខណៈ BMKG របស់ឥណ្ឌូណេស៊ី បន្ទាបមកនៅ ៧.៧ រ៉ិចទ័រ។

ភ្លាមៗនេះ ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr បានចេញមកប្រកាស ឲ្យពលរដ្ឋនៅតំបន់តាមបណ្តោយឆ្នេរសមុទ្រ ជាពិសេសទីក្រុង General Santos ត្រូវជម្លៀសជាបន្ទាន់ ទៅកាន់កន្លែងសុវត្ថិភាព ដោយមិនអាចបង្អង់យូរបានឡើយ។
ស្របពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ក៏ចេញសេចក្តីថ្លែងការណ៍ ជំរុញឲ្យប្រជាជន ស្តាប់តាមការណែនាំរបស់មន្ត្រីផ្នែកគ្រោះមហន្តរាយ នៅតាមមូលដ្ឋាន ហើយត្រូវជម្លៀសខ្លួន ជាបន្ទាន់ផងដែរ។

ដ្បិតតែហ្វីលីពីន មិនទាន់បញ្ចេញរបាយការណ៍អំពីការខូចខាត និងមនុស្សរងគ្រោះ ប៉ុន្តែតាមរយៈរូបភាព និងវីដេអូដែលចែកចាយលើបណ្តាញសង្គម គេឃើញថា អគារនិងសាលារៀន បានបាក់ស្រុត ចំណែកនៅជប៉ុន ក៏មានអគារនិងផ្ទះ ដួលរលំផងដែរ។
សូមជម្រាបថា ហ្វីលីពីន និងឥណ្ឌូណេស៊ី មានទីតាំងស្ថិតនៅលើតំបន់ ដែលមានទម្រង់ផ្ទាំងតិចតូនិកដ៏ស្មុគស្មាញនៃ «ខ្សែក្រវាត់ភ្លើងប៉ាស៊ីហ្វិក» Pacific Ring of Fire ដែលជាខ្សែក្រវាត់ មានសកម្មភាពរញ្ជួយដី លាតសន្ធឹងចាប់ពីអាមេរិកខាងត្បូង រហូតដល់តំបន់ចុងបូព៌ានៃប្រទេសរុស្ស៊ី៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


