Connect with us

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំសភាកម្ពុជា និងអាស៊ែបៃហ្សង់ បញ្ជាក់ពីការគាំទ្រគ្នាលើឆាកអន្តរជាតិ

បានផុស

នៅ

យកឱកាសធ្វើទស្សនកិច្ចការងារនៅអាស៊ែបៃហ្សង់ អនុប្រធានទី២ ព្រឹទ្ធសភាកម្ពុជា លោក ធន់ វឌ្ឍនា បានជួបពិភាក្សាការងារជាមួយលោកស្រី Sahiba Gafarova ប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ ដោយភាគីទាំងពីរ បានបញ្ជាក់ពីការពង្រឹងពង្រីកទំនាក់ទំនងសភារវាងប្រទេសទាំងពីរ ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក និងការគាំទ្រគ្នាលើឆាកអន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបដែលបានធ្វើឡើងកាលពីទី១៣ ខែមិថុនា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាអំពីបញ្ហាជម្លោះដែលកំពុងកើតមានឡើងពាសពេញពិភពលោក រួមទាំងជម្លោះព្រំដែនកម្ពុជា-ថៃ ដែលទាមទារឱ្យមានការរួមគ្នាជំរុញការគោរពគ្នាទៅវិញទៅមក និងការគោរពតាមសន្និសញ្ញា និងច្បាប់អន្តរជាតិ។

ទាក់ទងនឹងជម្លោះកម្ពុជា-ថៃ លោក ធន់ វឌ្ឍនា បានរាយការណ៍ប្រាប់លោកស្រី Sahiba Gafarova ថា កម្ពុជាតែងតែខិតខំដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធី ផ្អែកទៅលើកិច្ចព្រមព្រៀងដែលមានស្រាប់ និងច្បាប់អន្តរជាតិ។

ជាការឆ្លើយតប លោកស្រី ប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ បានសម្តែងការយល់ដឹងចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ និងគាំទ្រចំពោះកម្ពុជា ដែលបានជ្រើសរើសផ្លូវសន្តិវិធី និងតាមច្បាប់អន្តរជាតិ។

លោកស្រី Sahiba Gafarova ក៏បានកោតសរសើរសម្តេចតេជោ ហ៊ុន សែន ថា ជាមេដឹកនាំដែលមានភាពឈ្លាសវៃ និងមានការយល់ដឹងស៊ីជម្រៅលើជម្លោះដែនដី រួមទាំងជម្លោះរវាងអាស៊ែបៃហ្សង់ និងអាមេនីផងដែរ។

ក្នុងកិច្ចពិភាក្សានេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពគ្នាជំរុញ និងសម្របសម្រួលកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យអប់រំ ភាគីទាំងពីរបានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការជំរុញ និងសម្របសម្រួលបង្កើនការផ្លាស់ប្តូរមន្ត្រីសភា និងអាហារូបករណ៍សម្រាប់និស្សិតកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម