កីឡា
ចប់សប្តាហ៍ទី១ ជប៉ុន និង ប្រេស៊ីល ជាក្រុមមិនចាញ់ដូចគ្នាក្នុងបាល់ទះពិភពលោក Volleyball Nations League
ក្រុមបាល់ទះជម្រើសជាតិជប៉ុន កំពុងធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលតាមរយៈជ័យជម្នះ ៤ លើកជាប់គ្នាក្នុងព្រឹត្តិការណ៍បាល់ទះពិភពលោក Volleyball Nations League ឆ្នាំ ២០២៦ ក្នុងសប្តាហ៍ទី១។

ការប្រកួតសប្តាហ៍ទី១ ពីថ្ងៃទី១០ ដល់ទី ១៤ ខែមិថុនា ដែលមានចំនួន ៤ ប្រកួតសម្រាប់ក្រុមនីមួយៗ ហើយមានតែ ជប៉ុន និងប្រេស៊ីល ដែលមិនទាន់ស្គាល់បរាជ័យ ក្នុងចំណោមក្រុមទាំង ១៨ ដែលប្រកួតនៅវគ្គសន្សំពិន្ទុ។

ការប្រកួតទី១ ជប៉ុន បានឈ្នះ អ៊ុយក្រែន ដោយលទ្ធផល ៣-០, ការប្រកួតទី២ បានឈ្នះ ប៉ូឡូញ ៣-២, ការប្រកួតទី៣ បានឈ្នះម្ចាស់ផ្ទះចិន ៣-១ និងការប្រកួតទី៤ បានឈ្នះ ស្លូវេនី ដោយលទ្ធផល ៣-១។

តាមរយៈជ័យជម្នះ ៤ ប្រកួតជាប់គ្នានេះ ជប៉ុន រកបាន ១១ ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់លេខ ២ ក្នុងតារាង ដោយនៅក្រោម ប្រេស៊ីល កំពុងឈរលេខ ១។ ប្រេស៊ីល មាន ១១ ពិន្ទុ ពីការឈ្នះទាំង ៤ លើកដូច ជប៉ុន ដែរគឺ ឈ្នះ អ៉ីរ៉ង់ ៣-១, ឈ្នះ បែលហ្ស៊ិក ៣-១, ឈ្នះស៊ែប៊ី ៣-០ និង ឈ្នះ អាហ្សង់ទីន ៣-២។

លទ្ធផលក្រុមផ្សេងទៀតមានដូចជា អ៊ីតាលី សហរដ្ឋអាមេរិក ស៊ែប៊ី និង ស្លូវេនី ឈ្នះ ៣ និងចាញ់ ១ ដូចគ្នា ខណៈ ក្រុមលេខ ១ លើលោក គឺ ប៉ូឡូញ ព្រមទាំង អ៊ុយក្រែន ប៊ុលហ្គារី បែលហ្ស៊ិក តួកគី និង អាល្លឺម៉ង់ ឈ្នះ ២ និងចាញ់ ២ ដូចគ្នា ហើយ កាណាដា ចិន អ៊ីរ៉ង់ និង បារាំង ឈ្នះ ១ និងចាញ់ ៣ ដូចគ្នា។ ចំណែក អាហ្សង់ទីន និង គុយបា មិនទាន់ស្គាល់ជ័យជម្នះឡើយ។

សម្រាប់ការប្រកួតសប្តាហ៍ទី២ នឹងចាប់ផ្តើមនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២៦។ សម្រាប់ ក្រុមបាល់ទះជម្រើសជាតិ ជប៉ុន ត្រូវធ្វើដំណើរទៅប្រកួតនៅប្រទេសបារាំង។ ជប៉ុន ត្រូវប៉ះ ស៊ែប៊ី អ៉ីរ៉ង់ អាមេរិក និងម្ចាស់ផ្ទះ បារាំង មុនពេលប្រកួតសប្តាហ៍ទី៣ ដែលជាសប្តាហ៍ប្រកួតសន្សំពិន្ទុចុងក្រោយ នៅប្រទេសខ្លួនឯងគឺជប៉ុន ត្រូវប៉ះ អ៊ីតាលី កាណាដា បែលហ្ស៊ិក និងអាហ្សង់ទីន។

ក្រោយចប់វគ្គសន្សំពិន្ទុទាំង ៣ សប្តាហ៍ ដែលក្រុមនីមួយៗត្រូវឆ្លងកាត់ ១២ ប្រកួត ក្រុមចំណាត់ថ្នាក់លេខ ១ ដល់ លេខ ៧ បូករួម ក្រុមម្ចាស់ផ្ទះចិនមួយទៀត គឺសរុប ៨ ក្រុម ត្រូវប្រកួតវគ្គខ្វែង នៅប្រទេសចិនពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ ២០២៦៕



អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


