ព័ត៌មានអន្ដរជាតិ
ចិនអះអាង ថា កងទ័ពខ្លួន គឺសម្រាប់សន្តិភាពពិភពលោក ខណៈវិទ្យាស្ថានអូស្ត្រាលី ថា «មានការគំរាមកំហែង»
ប្រទេសចិន បានលើកឡើង នៅថ្ងៃទី១៥ ខែមិថុនា ថា ការពង្រឹងយោធារបស់ខ្លួនគឺមានប្រយោជន៍សម្រាប់សន្តិភាពពិភពលោក ដោយរិះគន់ចំពោះរបាយការណ៍របស់ក្រុមអ្នកស្រាវជ្រាវអូស្រា្តលីដែលរកឃើញថា ការគំរាមកំហែងក្នុងការវាយប្រហារដោយផ្ទាល់របស់ទីក្រុងប៉េកាំងលើប្រទេសអូស្ត្រាលី កំពុងកើនឡើង។
ភ្នាក់ងារសារព័ត៌មាន AFP បានផ្សាយថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឲ្យដឹងថា របាយការណ៍របស់វិទ្យាស្ថាន Lowy របស់ប្រទេសអូស្រ្តាលី រាប់រៀបថា ប្រទេសចិនមានសមត្ថភាពវាយប្រហារដោយមីស៊ីលដោយផ្ទាល់លើប្រទេសអូស្ត្រាលី ហើយការគំរាមកំហែងនៃចលនានេះកំពុងកើនឡើង ខណៈទីក្រុងប៉េកាំងកំពុងប្រមូលផ្តុំអាវុធរយៈចម្ងាយឆ្ងាយ និងល្បឿនលឿនជាងសំឡេង និងសាងសង់កោះសប្បនិម្មិតនៅសមុទ្រចិនខាងត្បូងថែមទៀតផង។

សមត្ថភាពរបស់ចិនក្នុងការវាយប្រហារអូស្ត្រាលីនឹងកើនឡើងក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ខណៈមីស៊ីលផ្លោងរយៈចម្ងាយមធ្យម DF-27 និងមីស៊ីលផ្លោងអន្តរទ្វីបដែលអាចបំពាក់អាវុធ កំពុងកើនឡើង។
ការរកឃើញនេះ ចិនបានចេញថ្កោលទោស ចំពោះការវិនិច្ឆ័យខុសយុទ្ធសាស្ត្រធ្ងន់ធ្ងរ ចំពោះរបាយការណ៍ កាលពីថ្ងៃទី១៥ ខែមិថុនា ដោយនិយាយថា៖ « ប្រទេសចិនប្តេជ្ញាចិត្ត ចំពោះមាគ៌ានៃការអភិវឌ្ឍដោយសន្តិភាព»។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian ប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មានមួយថា៖ « ការរីកចម្រើននៃកម្លាំងយោធារបស់ប្រទេសចិនតំណាងឱ្យការកើនឡើងនៃកងកម្លាំងសម្រាប់សន្តិភាពពិភពលោកប៉ុណ្ណោះ»។
លោកបន្ថែមថា៖ « ការអភិវឌ្ឍកម្លាំងយោធារបស់ប្រទេសចិនគឺមានបំណងការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍នៃការអភិវឌ្ឍន៍ ហើយមិនមែនសំដៅលើប្រទេសណាមួយជាក់លាក់ឡើយ»។
លោក Lin Jian ជំរុញឱ្យស្ថាប័នពាក់ព័ន្ធឈប់ផ្សព្វផ្សាយពីការគំរាមកំហែងរបស់ចិន ហើយមើលការអភិវឌ្ឍរបស់ប្រទេសខ្លួនផ្អែកលើគោលបំណងយុត្តិធម៌ និងសមហេតុផល៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


