កូវីដ-១៩
ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៦ នាក់
អាជ្ញាធរខេត្តសៀមរាប បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២១ ក្នុងខេត្តសៀមរាបមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ៤៦ នាក់ និងព្យាបាលជាសះស្បើយចំនួន ១៥ នាក់ ស្លាប់ម្នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៣០នាក់។
អភិបាលរងខេត្តសៀមរាប លោក នាក់ ណេរ៉ុន បានថ្លែងឱ្យដឹងក្នុងកិច្ចប្រជុំកាលពីរសៀលថ្ងៃទី ៣ ខែឧសភានេះថា ជំងឺកូវីដ១៩បានចម្លងចូលពីខេត្តក្រៅចូលមកក្នុងខេត្តដែលមានចំនួនកើនឡើងយ៉ាងឆាប់រហ័ស រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្នុងនោះប្រមាណជា៤០% នាំចម្លងមកពីខេត្តព្រះសីហនុ ខណៈប្រជាពលរដ្ឋខេត្តសៀមរាប ដែលបានចេញទៅប្រកបមុខរបរ ឬទៅធ្វើការងារនៅខេត្តផ្សេងៗនោះ។

លោកបានឲ្យដឹងថា គិតត្រឹមថ្ងៃទី០៣ ខែឧសភានេះ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ខេត្តសៀមរាប បានរកឃើញអ្នកមានជម្ងឺកូវីដ-១៩ សរុបចំនួន៤៦នាក់ ព្យាបាលបានជាសះស្បើយចំនួន ១៥នាក់ ស្លាប់ ១នាក់ និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តចំនួន ៣០នាក់។
លោកអភិបាលរងខេត្ត បញ្ជាក់ថាខេត្តសៀមរាប កំពុងស្ថិតក្នុងការហ៊ុមព័ទ្ធដោយហានីភ័យយ៉ាងធ្ងន់ធ្ងរ ជាមួយនឹងការព្រួយបារម្ភផងដែរ ដែលទាំងនេះ វាជាហេតុផល នៃការបង្កើតឲ្យមានក្រុមការងារតាមដាន-ត្រូតពិនិត្យ និងតាមដានការវិលត្រឡប់មកវិញ របស់ប្រជាពលរដ្ឋ ក្រោមការគិតគូរទុកជាមុនថា បង្កើនសមត្ថភាពកាត់ផ្តាច់ខ្សែចម្លង វាប្រសើរជាងការប្រមូលកម្លាំងទៅទប់ទល់ ក្នុងពេល និងក្រោយពេល មានការផ្ទុះជម្ងឺកូវីដ-១៩ ក្នុងសហគមន៍។

លោកអភិបាលខេត្តរងក៏ជំរុញឱ្យមន្ទីរ អង្គភាពនានាជុំវិញខេត្ត ត្រូវអនុវត្តការតាមដាន ត្រួតពិនិត្យ និងសហការជាមួយរដ្ឋបាលក្រុង-ស្រុក ពិសេសអាជ្ញាធរមូលដ្ឋានភូមិ-សង្កាត់ ក្នុងភូមិសាស្ត្រក្រុងសៀមរាប និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការ អនុវត្តតាមវិធានសុខាភិបាល ចំពោះប្រជាពលរដ្ឋដែលវិលត្រឡប់ មកក្នុងភូមិសាស្ត្រក្រុងសៀមរាប ឲ្យមានប្រសិទ្ធភាព និងទទួលខុសត្រូវខ្ពស់៕ អត្ថបទ៖ គឿនវេត
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


