Connect with us

កីឡា

លោក​ ហែម​ គីរី​ សហព័ន្ធពិនិត្យ​មើលលទ្ធភាព​រៀបចំ​កម្មវិធី​ផ្សេងៗ​នៅ​អាង​ទឹក​ខេត្ត​បាត់ដំបង​ដើម្បី​ឲ្យ​មហាជន​ស្គាល់​ និង​គាំទ្រ​កាន់​តែ​ខ្លាំង​

បានផុស

នៅ

​លោក​ ហែម​ គីរី ​​ថា​នៅ​ពេល​នេះ​ផង​ដែរ​សហព័ន្ធ​កំពុង​ជជែក​ និង​ពិនិត្យ​លើ​លទ្ធភាព​ដើម្បី​បង្កើត​កម្មវិធី​ប្រកួត​នៅ​អាង​ទឹក​ខេត្ត​បាត់ដំបង​ និង​ប្រម៉ូត​ផ្សព្វផ្សាយ​បន្ថែម​ទៀត​ដើម្បី​ឲ្យ​មហាជន​ស្គាល់​កាន់​តែ​ច្រើន​ និង​មាន​ការ​គាំទ្រ​កាន់​តែ​ខ្លាំង​ថែម​ទៀត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហែម គីរី

អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​ លោក​ ហែម​ គីរី​ បាន​ឲ្យ​ដឹង​ថា​ ចំពោះ​អាង​ទឹក​ខេត្ត​បាត់ដំបង​នេះ​គឺ​មាន​សកម្មភាព​ និង​ការ​ហ្វឹកហាត់​ជា​យូរ​មក​ហើយ​នៅ​ទីនោះ។​ ពោល​មាន​គ្រូ​ដែល​បាន​បញ្ជូន​ពី​ភ្នំពេញ​ទៅ​ផង​ និង​សហព័ន្ធ​បាន​សហការ​ជា​មួយ​មន្ទីរអប់រំ​ យុវជន​ និង​កីឡា​ ខេត្ត​បាត់ដំបង​រហូត​មក​ផង​ដែរ។​

គ្រូ​ជំនាញ​ហែលទឹក​រូប​នេះ​បន្ថែម​ទៀត​ថា​ ផ្ទុះ​ការ​គាំទ្រ​ច្រើន​មួយ​រយៈពេល​ចុងក្រោយ​នេះ​អំពី​អាងទឹក​នៅ​ខេត្ត​បាត់ដំបង​គឺមួយ​ផ្នែក​បាន​មក​ពី​ការជួយ​ធ្វើ​មាតិកាលើ​បណ្ដាញ​សង្គម​ផង​ និង​មក​ពី​ការ​យល់​ដឹង​ពី​មហាជន​អំពី​កីឡា​ហែលទឹក​កាន់​តែ​ច្រើន​ផង។​ កីឡាករ​ កីឡាការិនី​មក​ពី​ទីនោះ​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​នៅ​ភ្នំពេញ​ផ្សេងៗ​ផង​ទើប​មាន​សន្ទុះ​នៃ​ការ​គាំទ្រ​ឡើង​វិញ​ចំពោះ​អាងទឹក​នៅ​ឯ​ខេត្ត​បាត់ដំបង​នៅ​ពេល​នេះ។​

អាងទឹកនៅខេត្តបាត់ដំបង

យ៉ាង​ណា​សហព័ន្ធ​កំពុង​ពិនិត្យ​មើល​លទ្ធភាព​ជាក់ស្ដែង​ដើម្បី​រៀបចំ​កម្មវិធី​ប្រកួត​ហែល​ទឹក​សម្រាប់​កុមារ​ និង​ការ​ប្រកួត​ជ្រើសរើស​ជើង​ឯក​ថ្នាក់​ជាតិ​ រួម​ទាំង​ព្រឹត្តិការណ៍​កម្រិត​អន្តរជាតិ​ថែម​ទៀត​ផង​ដើម្បី​ជា​ការ​ផ្សព្វផ្សាយ​ឲ្យ​មាន​ការ​គាំទ្រ​កាន់​តែ​ខ្លាំង​ជាង​នេះ​ចំពោះ​អាង​ទឹក​ខេត្ត​បាត់ដំបង។​ លោក​ជឿជាក់​ថា​នៅ​ថ្ងៃ​ខាង​មុខ​អ្នក​ខេត្ត​បាត់ដំ​នឹង​មាន​ធនធាន​កីឡាករ​ កីឡាការិនី​ល្អៗ​កាន​តែ​ច្រើន​ដើម្បី​មក​ប្រជែង​នៅ​រាជធានីភ្នំពេញ​ជា​មិន​ខាន។​

ការ​ប្រកួត​នៅភ្នំពេញកន្លងទៅ

បញ្ជាក់​ដែរ​ថា​ អាង​ទឹក​នៅ​ក្នុង​សកល​វិទ្យាល័យ​ជាតិ​បាត់ដំបង​នេះ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អំឡុង​ឆ្នាំ​២០២០​ មក​ម្ល៉េះ។​ អាង​ទឹក​នេះ​ជា​អាង​ស្ដង់ដា​មួយ​​នៅ​កម្ពុជា​ផង​ដែរ​ដោយ​មាន​អាង​សម្រាប់​ហែល​ទឹក​ សម្រាប់​លោត​ និង​អាង​សម្រាប់​កម្ពៅសាច់ដុំ​។​ មួយ​រយៈពេល​កញ្ញា​ ហែមថុន​ វិទីនី​ បាន​ធ្វើ​វីដេអូ​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​មក​នេះ​គេ​ឃើញ​មាន​អ្នក​ចូល​ទៅ​ហ្វឹកហាត់​ និង​ហែល​កម្សាន្ត​ច្រើន​ឥលូ​នេះ៕​

ការ​ប្រកួត​នៅភ្នំពេញកន្លងទៅ

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម