កីឡា
លោក Sabri ត្រូវបានបញ្ឈប់ពីតួនាទីជាគ្រូបង្វឹក ក្រោយដឹកនាំនៅ World Cup បាន ១ ប្រកួត
សហព័ន្ធកីឡាបាល់ទាត់ទុយនីស៊ី បានបញ្ឈប់លោក Sabri Lamouchi ពីតួនាទីជាគ្រូបង្គោលនៃក្រុមបាល់ទាត់ជម្រើសជាតិ ទុយនីស៊ី បន្ទាប់ពីដឹកនាំបាន ១ ប្រកួតប៉ុណ្ណោះក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ ២០២៦នេះ។

តាមសេចក្តីរាយការណ៍ លោក Sabri Lamouchi ត្រូវបានបញ្ឈប់ពីតួនាទីប៉ុន្មានម៉ោង ក្រោយពេលលោកបានដឹកនាំក្រុមជម្រើសជាតិ ទុយនីស៊ី ទទួលរងបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងលទ្ធផល ៥-១ ក្រោមថ្វីជើង ស៊ុយអែត កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២៦ នៅវគ្គសន្សំពិន្ទុក្នុងពូល F។
តាមពិតទៅលោកទើបតែបានចូលខ្លួនដឹកនាំក្រុមជម្រើសជាតិ ទុយនីស៊ី បានត្រឹមតែ ៥ ខែប៉ុណ្ណោះ ដោយបានដឹកនាំការប្រកួតចំនួន ៥ ប្រកួត គឺឈ្នះ១ ស្មើ១ និងចាញ់ ៣។

ក្រោយបញ្ឈប់លោក Sabri Lamouchi សហព័ន្ធកីឡាបាល់ទាត់ទុយនីស៊ី បានតែងតាំងបុរសសញ្ជាតិបារាំង លោក Hervé Renard ឲ្យដឹងនាំបន្ត។ គ្រូបង្វឹកថ្មីរូបនេះធ្លាប់ដឹកនាំក្រុមជម្រើសជាតិ ម៉ារ៉ុក និង អារ៉ាប៊ីសាអ៊ូឌីត ក្នុងព្រឹត្តិការណ៍ World Cup ដែរ៕


អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


