សន្តិសុខសង្គម
ឆេះរថយន្ត២គ្រឿង នៅកន្លែងអង្គការជួយក្មេងពិការ ក្រុងសៀមរាប ដោយសារដុតសំរាមខ្វះការប្រុងប្រយ័ត្ន

សៀមរាប ៖សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង១៨ និង ៤០នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២៦ មានករណី អគ្គិភ័យឆាបឆេះថយន្ត នៅទីតាំងផ្ទះជួលរបស់អង្គការជួយក្មេងពិការ (SAFE HEVEN) ស្ថិត ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បណ្តាលអោយ ខូចខាតមានរថយន្តចំនួន ២ គ្រឿងទី១ ម៉ាក FORD MINI VAN ពាក់ផ្លាកលេខ ONG1 2 1046 និង១ គ្រឿងទៀតម៉ាក FORD RANGER ពាក់ផ្លាកលេខ ភ្នំពេញ ២AP-6898 (មិនទាន់ស្គាល់អត្តសញ្ញាណម្ជាស់រថយន្ត) ។

សមត្ថកិច្ចបានចេញរថយន្តអគ្គិភ័យ ជួយពន្លត់អស់ទឹកចំនួន៣ គ្រឿង របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ២គ្រឿង និង រថយន្ត របស់អប្សារាចំនួន ១គ្រឿង ហើយបានពន្លត់រលត់នៅវេលាម៉ោង ១៩និង២០នាទី។

សមត្ថកិច្ចបញ្ជាក់ថា ករណីអគ្គិភ័យនេះបណ្តាលមកពី មានអ្នកដុតសំរាមនៅជិតនោះដោយខ្វះការប្រុងប្រយ័ត្ន ប៉ុន្តែមិនទាន់ស្គាល់អត្តសញ្ញាណអ្នកដុតសំរាម៕
ដោយ៖ជុន កុសល





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៤ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


