Connect with us

ព័ត៌មានជាតិ

អាជ្ញាធរស្រុកស្អាង បញ្ជាក់សំណង់ជាប់ច្រាំងទន្លេ មិនមែនរំលោភចំណីទន្លេទេ គ្រាន់តែទប់ការបាក់ស្រុតប៉ុណ្ណោះ

បានផុស

នៅ

ក្រោយមានការលើកឡើង និងការសង្ស័យពីមហាជនពាក់ព័ន្ធនឹងសំណង់មួយកន្លែង ដែលត្រូវបានចោទថា សាងសង់រំលោភលើដីចំណីទន្លេ អាជ្ញាធរស្រុកស្អាង ខេត្តកណ្តាល បានចុះពិនិត្យ និងសិក្សាជាក់ស្តែង ដោយបញ្ជាក់ថា សំណង់នោះមិនមែនជាការសាងសង់ផ្ទះ ឬពង្រីកទីតាំងរំលោភចំណីទន្លេនោះទេ ប៉ុន្តែជាសំណង់ទប់ច្រាំង ដើម្បីការពារការបាក់ស្រុតដី។ ទីតាំង​នេះ​ស្ថិតនៅចំណុចក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជឺ សុងហៃ អភិបាលស្រុកស្អាង បានប្រាប់ក្រុមការងារ «កម្ពុជាថ្មី» ថា ករណីនេះកើតឡើងដោយសារទំនាស់រវាងអ្នកជិតខាង និងបានឈានដល់ការប្តឹងផ្តល់គ្នាទៅវិញទៅមក ប៉ុន្តែបញ្ហានេះត្រូវបានដោះស្រាយបញ្ចប់នៅរដ្ឋបាលឃុំរួចរាល់ហើយ។

លោក ជឺ សុងហៃ អភិបាលស្រុកស្អាង

លោកអភិបាលស្រុកបានបញ្ជាក់ថា សំណង់ដែលស្ថិតនៅខាងក្រៅផ្ទះ គឺជារបងថ្មសម្រាប់ទប់ច្រាំងទន្លេ មិនមែនជាសំណង់លំនៅឋាន ឬសំណង់សម្រាប់ពង្រីកដីចូលក្នុងទន្លេឡើយ។ សំណង់នេះធ្វើឡើងក្នុងគោលបំណងការពារការបាក់ស្រុតច្រាំង ដែលអាចបង្កការខូចខាតដល់ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ម្ចាស់ទីតាំង។

ផ្ទះពលរដ្ឋបាក់ចូលទន្លេកាលពីថ្ងៃ២៤ខែមេសាឆ្នាំ២០២៣ស្ថិតនៅក្បាលជ្រោយ ឃុំព្រែកគយ ស្រុងស្អាង ខេត្ដកណ្ដាល

លោកបន្តថា កាលពីឆ្នាំ២០២៣ ទីតាំងនេះធ្លាប់មានបញ្ហាបាក់ស្រុតច្រាំងទន្លេ ទើបម្ចាស់ផ្ទះសម្រេចសាងសង់របងទប់ច្រាំង ដើម្បីពង្រឹងសុវត្ថិភាព និងទប់ស្កាត់ការខូចខាតបន្ថែម។

ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ជាថ្មីថា ម្ចាស់ទីតាំងមិនមានបំណងសាងសង់សំណង់រំលោភចំណីទន្លេ ឬយកដីសាធារណៈធ្វើជាកម្មសិទ្ធិនោះទេ ដោយសំណង់នេះមានគោលបំណងសំខាន់តែមួយ គឺការពារច្រាំងទន្លេ និងផ្ទះសម្បែងរបស់ខ្លួន៕

រូបតំណាងបាក់ស្រុតដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម