ព័ត៌មានអន្ដរជាតិ
JD Vance៖ អ៊ីរ៉ង់ នឹងបានប្រយោជន៍ច្រើនណាស់ ពីកិច្ចព្រមព្រៀងសន្តិភាព បើធ្វើខ្លួនឲ្យល្អ
ស្របពេលពិភពលោក ទទួលបានដំណឹងល្អ អំពីការបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា អនុប្រធានាធិបតីអាមេរិក JD Vance បានបញ្ជាក់យ៉ាងច្បាស់ថា អ៊ីរ៉ង់ នឹងទទួលបានប្រយោជន៍ច្រើនណាស់ ពីកិច្ចព្រមព្រៀងសន្តិភាពនេះ បើធ្វើខ្លួនឲ្យល្អ។

ថ្លែងក្នុងបទសម្ភាសជាមួយ Fox News និងផ្សាយបន្តដោយគេហទំព័រ Dawn នៅថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ លោក Vance ប្រាប់ថា ទីក្រុងតេហេរ៉ង់ នឹងទទួលបានប្រយោជន៍យ៉ាងប្រាកដ ប៉ុន្តែពួកគេ ដាច់ខាត ត្រូវតែផ្លាស់ប្តូរខ្លួនឯង ជាមុនសិន។
ក្នុងនោះ លោកបញ្ជាក់យ៉ាងច្បាស់ថា តាមពិតទៅ កិច្ចព្រមព្រៀងនេះ គឺសាមញ្ញខ្លាំងណាស់។ វាចែងថា ទីមួយ៖ អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបានឡើយ, ទីពីរ៖ ច្រកសមុទ្រ Hormuz ត្រូវតែបើកចំហ និងទីបី៖ មានផលប្រយោជន៍ទាំងអស់ ដែលជនជាតិអ៊ីរ៉ង់អាចទទួលបាន ប្រសិនបើពួកគេធ្វើខ្លួនឲ្យបានល្អ»។
ទោះបីជាយ៉ាងណាក៏ដោយ លោកគំរាមថា អ៊ីរ៉ង់ នឹងមិនទទួលបានអ្វីទាំងអស់ បើមិនព្រមបញ្ឈប់ការផ្តល់មូលនិធិដល់ក្រុមភេរវកម្ម និងមិនព្រមឈប់គាំទ្រ ដល់ការស្តារកម្មវិធីអាវុធនុយក្លេអ៊ែរឡើងវិញទេនោះ។

ជុំវិញរឿងនេះដែរ ភាគីអ៊ីរ៉ង់ឯណោះ ក៏ចេញការព្រមានយ៉ាងម៉ឺងម៉ាត់ ដល់សហរដ្ឋអាមេរិក រួចហើយផងដែរ ថា ទីក្រុងវ៉ាស៊ីនតោន នឹងពើបប្រទះការសងសឹក យ៉ាងចាស់ដៃបំផុត បើពួកគេរំលោភលើកិច្ចព្រមព្រៀង បណ្តោះអាសន្ន។
សូមជម្រាបជាថ្មី កិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់សង្រ្គាមមជ្ឈិមបូព៌ា ដែលអូសបន្លាយពេលជិត ៤ ខែ ត្រូវបាននាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif បញ្ជាក់កាលពិថ្ងៃចន្ទថា សម្រេចបានហើយ។
ពិធីចុះហត្ថលេខាជាផ្លូវការ គ្រោងធ្វើឡើងនៅថ្ងៃសុក្រ ទី១៩ ខាងមុខ ក្នុងប្រទេសស្វីស ដ្បិតថា លក្ខខណ្ឌលម្អិត មិនត្រូវបានគេទម្លាយជាសាធារណៈ ទាំងស្រុងក៏ដោយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


