Connect with us

សេដ្ឋកិច្ច

​កម្ពុជា​រក​ចំណូលបាន​ជាង​ ៩០០ ​លានដុល្លារ​ ពីការ​នាំចេញស្រូវ-អង្ករ ​នៅក្នុងរយៈពេល ៥ ខែ​

បានផុស

នៅ

កម្ពុជា ​ទទួលបានប្រាក់ចំណូលប្រមាណ ​៩១៨ ​លានដុល្លារ ​ពីការនាំចេញស្រូវ-​អង្ករ ​នៅ​ក្នុង​រយៈ​ពេល​ ៥ ខែ ​ឆ្នាំ ២០២៦។ ​នេះបើយោងតាមទិន្នន័យ​របស់សហព័ន្ធស្រូវ​អង្ករ​កម្ពុជា​ (CRF)។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទិន្នន័យ​របស់​ CRF ​បង្ហាញថា ​កម្ពុជា ​សម្រេច​បាន​ការនាំចេញ​អង្ករ​ចំនួន​ជាង ៥៦ ម៉ឺនតោន (៥៦៨ ៩១២) នៅក្នុងរយៈពេល ៥ ខែ ២០២៦ ​ទៅកាន់គោលដៅចំនួន ៦៣ ដែលសម្រេចបាន​ទំហំទឹក​ប្រាក់ ​៣២៧ លានដុល្លារ ​ចំណែក​ ស្រូវចំនួន ​២ ៧៥៣ ៨១៦ តោន ​ស្រូវសើម គិតជា​ទឹក​ប្រាក់​ប្រមាណ​ ៥៩១.៤១ លានដុល្លារ។​

​លោកឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ​មានប្រសាសន៍ថា ​នៅឆ្នាំ ២០២៥ ​និង២០២៦ ​ដោយសារ​តែមានទឹក​គ្រប់​គ្រាន់ ​កសិករបានបង្កើនការដាំដុះ ​និង​សមត្ថភាពសម្ងួត ​រួមទាំងការគាំទ្ររបស់រាជ្ឋាភិបាល​ និងទីផ្សារអន្តរជាតិ បានធ្វើឱ្យការនាំចេញស្រូវ អង្ករ មានការកើនឡើង។

​របាយការណ៍របស់ ​CRF ​បង្ហាញថា នៅក្នុងរយៈពេល៥ខែ ឆ្នាំ២០២៦ កម្ពុជាបាននាំចេញ​អង្ករបាន​ចំនួន​ ៥៦៨ ៩១២តោន​ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦១ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៣ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ​៣១ ​បានបរិមាណអង្ករចំនួន ១៥៤ ២៥៤ តោន គិតជាទឹកប្រាក់ចំនួន ១០៥.១២​ លានដុល្លារ ទៅកាន់ប្រទេសចិន ​និងហុងកុង ចំនួន ១៦២ ១២៥ តោន គិតជាទឹកប្រាក់ចំនួន ៩៤.៩២ លានដុល្លារ ប្រទេសក្នុងអាស៊ានចំនួន ៥​ ប្រទេស​បានបរិមាណចំនួន  ២០៨ ៥៩៣ តោន​ គិតជាទឹកប្រាក់ចំនួន ៨៧.៣២ លានដុល្លារ និងទៅកាន់​គោល​ដៅ​ ២៤ ​ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈិមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញូហ្សេឡេន បានចំនួន ៤៣ ៩៤០ តោន គិតជាទឹកប្រាក់ចំនួន ៤០​​​​​​​​​​.០៧ លានដុល្លារ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម