Connect with us

កូវីដ-១៩

ក្រោយការឆ្លងកើនលើស២០លានករណី អ្នកជំនាញកំពូលព្រមានថា ប៉ុន្មានសប្តាហ៍ទៀត ឥណ្ឌានឹងជួបស្ថានភាពកាន់តែរន្ធត់

បានផុស

នៅ

ករណីឆ្លងនិងស្លាប់ដោយសារជំងឺកូវីដ-១៩ កំពុងកើនឡើងក្នុងល្បឿនប្រកាសអាសន្ននៅក្នុងប្រទេសឥណ្ឌា ដោយមិនមានមើលឃើញសញ្ញានៃភាពធូរស្រាលនោះទេ ខណៈអ្នកជំនាញកំពូលៗបានព្រមានថា រយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ប្រទេសដែលមានប្រជាជនជិត១.៤ពាន់លាននាក់មួយនេះ នឹងជួបស្ថានភាពកាន់តែរន្ធត់។

ចំនួនករណីឆ្លងវីរុសកូវីដ-១៩ផ្លូវការរបស់ប្រទេសឥណ្ឌា បានកើនឡើងដល់២០,២៨២,៨៣៣នាក់គិតត្រឹមថ្ងៃអង្គារ ពោលគឺកើនឡើងសឹងទ្វេដងក្នុងរយៈពេលបីខែកន្លងមកនេះ ខណៈការស្លាប់បានកើនដល់២២២,៤០៨នាក់។

ទោះបីជាយ៉ាងណាក៏ដោយ តួលេខពិតប្រាកដត្រូវបានគេជឿថា ខ្ពស់ជាងនេះឆ្ងាយណាស់ ខណៈតួលេខមិនច្បាស់លាស់នេះ បានឆ្លុះបញ្ចាំងពីបញ្ហានៅក្នុងប្រព័ន្ធថែទាំសុខភាពរបស់ឥណ្ឌា។

ការឆ្លងបានកើនឡើងយ៉ាងគំហុកនៅក្នុងប្រទេសឥណ្ឌាចាប់តាំងពីខែកុម្ភៈមក ដោយមានការស្តីបន្ទោសទៅលើវីរុសបំប្លែងខ្លួនដែលឆ្លងសាហាវ ក៏ដូចជាការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការអនុញ្ញាតឲ្យហ្វូងមនុស្សទ្រង់ទ្រាយធំប្រមូលផ្តុំគ្នាសម្រាប់ពិធីបុណ្យសាសនាហិណ្ឌូ និងការជួបជុំនយោបាយមុនពេលបោះឆ្នោតរដ្ឋផងដែរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ AP

ចុចអាន៖ កូវីដផ្ទុះខ្លាំងនៅឥណ្ឌា តែប្រទេសមួយជាប់នោះ មានការឆ្លងកើនឡើងដល់ទៅ១,២០០ភាគរយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៣ ម៉ោង មុន

នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?

ព័ត៌មានជាតិ១៧ ម៉ោង មុន

ច្រកទ្វារអូរស្មាច់ ច្រកទ្វារជាំ និងច្រកទ្វារជប់គគីរខេត្តឧត្តរមានជ័យ ត្រូវថៃបិទជាឯកតោភាគី

នយោបាយ២០ ម៉ោង មុន

បណ្ឌិត ឥន សុផល៖នាយករដ្ឋមន្ត្រីថៃនៅក្មេងខ្ចីផ្នែកនយោបាយពេក ត្រូវក្រុមអាមាត្យ និងយោធា ក្រឡុកឡើងវង្វេងប្រវត្តិសាស្ត្រហើយ!

ព័ត៌មានជាតិ១៤ ម៉ោង មុន

មេរៀននៅតំបន់មុំ៣៖ បញ្ញវន្តខ្មែរផ្តាំទៅកងទ័ពនៅព្រំដែន​ ត្រូវប្រុងប្រយ័ត្នខ្ពស់ មុនធ្វើចិត្តធម៌ ធ្វើចិត្តល្អជាមួយកងទ័ពថៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្រសួងអប់រំ៖ ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារផ្តល់ឱកាសការងារថ្មីដល់យុវជនជាង ១ម៉ឺនកន្លែង

Sokha Hotels

ព័ត៌មានពេញនិយម