Connect with us

ព័ត៌មានជាតិ

អ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី

បានផុស

នៅ



លោក ហួន ឌីណា មកពីសារព័ត៌មានកម្ពុជាថ្មី កំពុងរៀបចំធ្វើដំណើរទៅកាន់ប្រទេសអូស្រ្តាលី ដើម្បីចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិ (IMV) ដែលរៀបចំដោយស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា នៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


លោកនឹងរួមដំណើរជាមួយក្រុមអ្នកសារព័ត៌មានក្នុងស្រុកពីស្ថាប័នចំនួន ៥ ផ្សេងៗទៀត ឆ្ពោះទៅកាន់ទីក្រុងស៊ីដនី និងរដ្ឋធានីកង់បេរ៉ា ក្នុងដំណើរទស្សនកិច្ចរយៈពេលមួយសប្ដាហ៍ ចន្លោះពីថ្ងៃទី ២០-២៧ មិថុនា ឆ្នាំ ២០២៦។

លោក ឌីណា រំពឹងថា ដំណើរទស្សនកិច្ចនេះនឹងក្លាយជាបទពិសោធន៍ថ្មីដ៏មានតម្លៃសម្រាប់ខ្លួនលោកផ្ទាល់។ ជាមួយគ្នានេះដែរ លោកមានកិត្តិយសក្នុងនាមជាអ្នកតំណាងឱ្យសារព័ត៌មានកម្ពុជាថ្មី ក្នុងការចូលរួមកម្មវិធីទស្សនកិច្ចមួយនេះ ដែលលោកហៅវាថាជាស្ពានផ្សារភ្ជាប់ និងពង្រឹងទំនាក់ទំនងទ្វេភាគី ព្រមទាំងកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយរវាងកម្ពុជា និងអូស្រ្តាលី។


តាមរយៈកម្មវិធី IMV ក្រុមអ្នកសារព័ត៌មានរំពឹងថានឹងបានចូលរួមក្នុងកម្មវិធីចម្រុះជាច្រើន ព្រមទាំងជួបពិភាក្សាជាមួយតំណាងស្ថាប័ន និងបុគ្គលសំខាន់ៗ ទាំងក្នុងវិស័យរដ្ឋនិងឯកជនរបស់អូស្រ្តាលី រួមទាំងនិស្សិតខ្មែរដែលកំពុងបន្តការសិក្សានៅក្នុងប្រទេសនៅអូសេអានីមួយនេះ ដើម្បីសិក្សាស្វែងយល់ និងចែករំលែកបទពិសោធន៍ទៅវិញទៅមក។

ក្រៅពីការងារផ្លូវការ ក៏មានសកម្មភាពលំហែផ្សេងៗទៀត រួមទាំងការចូលរួមកម្មវិធីវប្បធម៌ ការទស្សនាពិព័រណ៍ ការដើរកម្សាន្តតាមទីក្រុង និងការទៅទស្សនាសួនសត្វអូស្រ្តាលី ដែលសកម្មភាពទាំងនេះ នឹងជួយឱ្យក្រុមអ្នកសារព័ត៌មានអាចស្វែងយល់កាន់តែស៊ីជម្រៅអំពីសង្គម វប្បធម៌ និងប្រជាជនអូស្ត្រាលី៕

អត្ថបទ៖ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម