ព័ត៌មានជាតិ
អភិបាលខេត្តកណ្ដាល ដឹកនាំមន្រ្ដីជំនាញចុះពិនិត្យវឌ្ឍនភាព សាងសង់សាលាមត្តេយ្យខ្មែរអមតៈ នៅក្រុងអរិយក្សត្រ
លោក គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពសាងសង់ «សាលាមត្តេយ្យខ្មែរអមតៈ» ថ្មី នៅក្រុងអរិយក្សត្រ ព្រមទាំងជម្រុញឱ្យពន្លឿនការងារប្រកបដោយគុណភាព និងមានគុណភាពរឹងមាំល្អ ព្រមទាំងសាងសង់ឲ្យសម្រេចរួចរាល់ជាស្ថាពរតាមផែនការដែលបានគ្រោងទុក។

ជាក់ស្ដែងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរក្រុងអរិយក្សត្រ ចុះពិនិត្យដោយផ្ទាល់ពីវឌ្ឍនភាព នៃការដ្ឋានសាងសង់អគារ «សាលាមត្តេយ្យខ្មែរអមតៈ» ដែលស្ថិតក្នុងភូមិខ្សាច់ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។


ក្នុងឱកាសចុះពិនិត្យនោះដែរ លោកអភិបាលខេត្ត បានកោតសរសើរ និងបានដាក់បទបញ្ជាណែនាំយ៉ាងម៉ឺងម៉ាត់ដល់ក្រុមការងារបច្ចេកទេស ត្រូវយកចិត្តទុកដាក់ខ្ពស់លើស្ដង់ដាសាងសង់ ដើម្បីធានាបាននូវភាពរឹងមាំ និងសុវត្ថិភាពយូរអង្វែង។ ជាមួយគ្នានេះ ឯកឧត្ដមបានជម្រុញឱ្យពន្លឿនការងារសាងសង់ ឱ្យបានរួចរាល់តាមផែនការដែលបានកំណត់។


គួរបញ្ជាក់ថា អគារសាលាមត្តេយ្យខ្មែរអមតៈចាស់ គឺធ្វើអំពីឈើ និងមានសភាពទ្រុឌទ្រោមខ្លាំង ដែលអាចបង្កហានិភ័យ និងគ្រោះថ្នាក់ជាយថាហេតុដល់កុមារា កុមារី ក៏ដូចជាសិស្សានុសិស្សដែលកំពុងសិក្សា។ ដោយមើលឃើញពីការលំបាក និងក្តីបារម្ភនេះ លោក គួច ចំរើន អភិបាលខេត្តបានផ្ដួចផ្ដើមគំនិតចាក់ដីបំពេញទីធ្លាបរិវេណសាលាឡើងវិញ ព្រមទាំងកសាងអគារថ្មីស្រឡាងនេះឡើង ដើម្បីផ្ដល់ជាកាដូ និងធានានូវបរិយាកាសសិក្សាដ៏សុវត្ថិភាពសម្រាប់កុមារតូចៗនៅក្នុងមូលដ្ឋាន៕




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


