កូវីដ-១៩
ត្រឹម១៨ថ្ងៃ ក្រសួងផែនការ ប្រកាសបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ដោយជោគជ័យ
ក្រសួងផែនការបានប្រកាសបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ក្នុងរយៈពេល១៨ថ្ងៃ ទាំងដូសទី១ និងដូសទី២ ជូនថ្នាក់ដឹកនាំ បុគ្គលិក មន្ត្រីរាជការនៃក្រសួងផែនការ និងជាពិសេសបងប្អូនប្រជាពលរដ្ឋ បុគ្គលិកក្រុមហ៊ុន មន្ត្រីរាជការ និងជនបរទេសទូទៅ ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
លោក ស្រីដា អ្នកនាំពាក្យក្រសួងផែនការបានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ដូសទី១ ជូនថ្នាក់ដឹកនាំ បុគ្គលិក មន្ត្រីរាជការនៃក្រសួងផែនការ រយៈពេល៤ថ្ងៃកន្លងមក កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១បានផ្តល់ការចាក់វ៉ាក់សាំងបានចំនួន ១,១៣៦នាក់ (ស្រី ចំនួន ៤៨១នាក់)។ លោកបានបន្តថា ចំណែកយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ដូសទី២ ក្នុងរយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី២០ ខែមេសា ដល់ថ្ងៃទី០៣ ខែឧសភាឆ្នាំ២០២១នេះ មានបងប្អូនប្រជាពលរដ្ឋ បុគ្គលិកក្រុមហ៊ុន មន្ត្រីរាជការ និងជនបរទេសទូទៅ ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានមកទទួលការចាក់វ៉ាក់សាំងដូសទី២ បានចំនួន ២,៣២១នាក់ (ស្រី ចំនួន ១,២៦០នាក់)។ លោកបានបន្តទៀតថា ជាលទ្ធផលរួមរបស់ក្រុមការងារខាងលើ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac)ទាំងដូសទី១ និងដូសទី២ ដែលបានប្រព្រឹត្តទៅអស់រយៈពេល ១៨ថ្ងៃ គឺសម្រេចបានការផ្តល់សេវាចាក់វ៉ាក់សាំងបានសរុបចំនួន ៣,៤៥៧ នាក់ (ស្រី ចំនួន ១,៧៤១នាក់)។




ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះក្រសួងសុខាភិបាលនិងក្រសួងការពារជាតិបានចាក់វ៉ាក់សាំងជូនមន្ត្រីរាជការ ប្រជាពលរដ្ឋ កម្មករនិយោជិតនិងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១,៤៦៥,៩៨៥នាក់នាក់ស្រី៦៣៧៧៤៨ក្នុងចំណោមអ្នកស្ម័គ្រចិត្តចាក់ចំនួន១៥៣០៧៤៧នាក់ស្រី៦៦៩៤៧០នាក់៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ ពលរដ្ឋជិត១លាន៥សែននាក់បានចាក់វ៉ាក់សាំងជំងឺកូវីដ‑១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ



