កីឡា
កីឡាករថៃល្បីខាងទាត់ធ្ងន់ Tawanchai នឹងឡើងសង្វៀន ONE លើកដំបូងថ្ងៃទី១៥
កីឡាករប្រដាល់ល្បីៗរបស់ថៃសុទ្ធតែមានគោលបំណងបង្ហាញសមត្ថភាពនៅស្ថាប័នពិភពលោក ONE Championship និងដាក់គោលដៅស្វែងរកខ្សែក្រវាត់ពិភពលោកនៅស្ថាប័ននេះ បន្ទាប់ពីជោគជ័យនៅលើទឹកដីកំណើតរបស់ខ្លួន។
បន្ទាប់ពីកីឡាករថៃមួយចំនួនបានបង្ហាញខ្លួន និងឈ្នះខ្សែក្រវាត់ពិភពលោកជាច្រើននាក់ ឥឡូវនេះតារាប្រដាល់ល្បីឈ្មោះដែលត្រូវបានគេចាត់ទុកជាកីឡាករជួរមុខរបស់ថៃ Tawanchai PK.Saenchai បានសម្រេចបោះជំហានចូលស្ថាប័ន ONE ដែរហើយ។
ការប្រកួតលើដំបូងនៅសង្វៀនអន្តរជាតិនេះ Tawanchai ត្រូវជួបនឹងកីឡាករចាស់វស្សា Sean Clancy មកពីប្រទេសអៀរឡង់ក្នុងតំណែងគូឯករងនៅព្រឹត្តិការណ៍ ONE: DANGAL នាថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១នៅប្រទេសសិង្ហបុរី។
Tawanchai ជាកីឡាករម្នាក់ដែលមានប្រជាប្រិយភាពខ្លាំងនៅប្រទេសថៃតាមរយៈអាវុធដ៏ធ្ងន់របស់ខ្លួនគឺការទាត់ និងក្បាច់វ៉ៃពោរពេញដោយបច្ចេកទេស។ ជាពិសេសទៀតនោះ រូបគេជាកីឡាកររូបសង្ហាដែលមានការទាក់ទាញអ្នកគាំទ្រជាយុវវ័យ និងនារីៗយ៉ាងខ្លាំង។ កីឡាករថៃម្នាក់នេះបានចូលប្រឡូកក្នុងប្រដាល់តាំងពី៨ឆ្នាំដែលរហូតដល់ពេលនេះមានប្រវត្តិប្រកួត៩៩ដង ក្នុងនោះឈ្នះ៧៩ដង ចាញ់១៩ដង និងស្មើ១ដង។ រូបគេធ្លាប់ឈ្នះជើងឯកថ្នាក់ជាតិថៃឆ្នាំ២០១៧ និងបានក្លាយជាកីឡាករប្រដាល់ឆ្នើមប្រចាំឆ្នាំ២០១៩។
តាមពិតទៅ Tawanchai បានចុះកុងត្រាចូល ONE តាំងពីឆ្នាំ២០២០ ប៉ុន្តែទើបតែមានឱកាសឡើងប្រកួតនាពាក់កណ្តាលខែឧសភានេះដែលត្រូវជួបអ្នកប្រដាល់អៀរឡង់ Sean Clancy ដែលធ្លាប់បានប្រកួតម្តងហើយនៅសង្វៀនពិភពលោកនេះ។ កាលពីខែកញ្ញា ឆ្នាំ២០១០ Sean Clancy បានប្រកួតលើកដំបូងនៅសង្វៀន ONE និងបានចាញ់ពិន្ទុកីឡាករថៃ Pongsiri ដោយពិន្ទុ។ ប៉ុន្តែបើនិយាយពីបទពិសោធវិញ កីឡាកររូបនេះឆ្លងកាត់ច្រើនគឺ៦២ដង ក្នុងនោះឈ្នះ៤៤ដង ចាញ់១៧ដង និងស្មើ១ដង។ រូបគេក៏ជាម្ចាស់ខ្សែក្រវាត់មួយថៃ WBC និងខ្សែក្រវាត់មួយថៃ ISKA។
សូមបញ្ជាក់ថា គូឯកប្រចាំព្រឹត្តិការណ៍ ONE: DANGAL អធិរាជសង្វៀនទម្ងន់ធ្ងន់ ONE Heavyweight កីឡាករ Brandon Vera ត្រូវឡើងការពារខ្សែក្រវាត់ពិភពលោករបស់ខ្លួនទល់នឹងជើងខ្លាំងមកពីឥណ្ឌា Arjan Bhullar។ ចំណែកកីឡាការិនីខ្លាញីឥណ្ឌា Ritu Phogat ដែលធ្លាប់ផ្តួលកីឡាការិនីកម្ពុជា នៅ ស្រីពៅ ក៏មានវត្តមានក្នុងព្រឹត្តិការណ៍នេះដែរដោយត្រូវជួបនឹងកីឡាការិនីវៀតណា-អាមេរិក Bi Nguyen៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
កីឡា១ សប្តាហ៍ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ