កីឡា
ដៃប៉ះសេឆ្នើម សួន ចាន់ណារ៉ូ មិនយូរទេបាល់ទះខ្មែរនឹងល្បីជាងអ្នកប្រទេសជិតខាងផង
អតីតកីឡាករជម្រើសជាតិ សួន ចាន់ណារ៉ូ ថាមិនយូរទេវិស័យបាល់ទះ លីគបាល់ទះកម្ពុជា នឹងល្បីឈ្មោះស្មើ ឬល្បីជាងប្រទេសជិតខាងជាមិនខានតាមរយៈសន្ទុះ នៃការគាំទ្រយ៉ាងច្រើននាពេលបច្ចុប្បន្ននេះដូចបានឃើញស្រាប់។

ទិដ្ឋភាពអ្នកគាំទ្រ
កីឡាករ សួន ចាន់ណារ៉ូ បានឲ្យដឹងថា ឥលូវនេះសន្ទុះនៃការគាំទ្របាល់ទះនៅកម្ពុជាមានច្រើនកុះករមិនថាប្រកួតអ្វីនោះទេ ពោលមានអ្នកមកទស្សនាពេញៗជានិច្ច។ ជាក់ស្ដែងដូចការប្រកួតតេជោលីគដែលកំពុងដំណើរការនេះជាដើមរកកន្លែងអង្គុយគ្មានឡើយ។
ដៃប៉ះសេរបស់ស្នងការខេត្តស្វាយរៀងខាងលើនេះបន្ថែមទៀតថា ពីមុនធ្លាប់តែឃើញនៅក្រៅប្រទេសដែលការប្រកួតលីគធំៗមានកីឡាករបរទេសចម្រុះជាតិសាសន៍។ ប៉ុន្តែឥលូវនៅកម្ពុជាក៏មាននាំយកបរទេសដូចបណ្ដាប្រទេសផ្សេងៗដែរដែលស្ទើមិនចង់ជឿ។ រូបគេគិតថាមិនយូរទេវិស័យកីឡាបាល់ទះនៅកម្ពុជានឹងមានភាពល្បីល្បាញស្មើ ឬអាចលើសប្រទេសជិតខាងផងបើមានសន្ទុះនៃការគាំទ្រច្រើនបែបនេះ។

កីឡាករ សួន ចាន់ណារ៉ូ
បញ្ជាក់ដែរថា បច្ចុប្បន្ននេះវិស័យបាល់ទះនៅកម្ពុជាមានការគាំទ្រច្រើនខ្លាំងមែនទែនពិសេសការប្រកួតនៅតេជោលីគ រដូវកាលទី៣ មានអ្នកចូលទស្សនាច្រើនៗបើទោះជាចំថ្ងៃធ្វើការយ៉ាងណាក្ដី។ ការប្រកួតលើកទី៣ រវាងវិសាខា និង បញ្ជាការដ្ឋានអង្គរក្ស មានអ្នកចូលទស្សនាពេញតែម្ដង។ សហព័ន្ធកីឡាបាល់ទះនៅពេលផងដែរកំពុងរៀបចំការប្រកួតតេជោលីគ លើកទី៣ ឆ្នាំ២០២៦៕

ទិដ្ឋភាពអ្នកគាំទ្រ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?


