ព័ត៌មានអន្ដរជាតិ
ទីភ្នាក់ងារ IAEA មិនបង្អង់ពេលយូរទៀតទេ និងត្រៀមចុះទៅកាន់ទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់
ប្រមុខទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) នៃអង្គការសហប្រជាជាតិ នៅថ្ងៃពុធ ទី២៤ ខែមិថុនា បានបង្ហើបឲ្យដឹងថា ក្រុមអ្នកត្រួតពិនិត្យរបស់លោក នឹងចុះទៅបំពេញទស្សនកិច្ចនៅតាមទីតាំងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ ដែលនេះជាសមាសភាគដ៏សំខាន់មួយនៅក្នុងកិច្ចព្រមព្រៀងបណ្តោះអាសន្នរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីឈានទៅបញ្ចប់សង្គ្រាមឆាប់ៗ។

ការលើកឡើងរបស់ប្រមុខទីភ្នាក់ងារ IAEA លោក Rafael Mariano Grossi គឺជាការអះអាងដ៏ម៉ឺងម៉ាត់បំផុតមួយ ពីសំណាក់ទីភ្នាក់ងារអង្គការសហប្រជាជាតិមួយនេះ ដែលត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការកំណត់ស្ថានភាពនៃស្តុកអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន washingtonpost។
លោក Grossi បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ដាយអ៊ីឈី (Fukushima Daiichi) ក្នុងប្រទេសជប៉ុនថា «ខ្ញុំអាចយល់ពីសេចក្តីថ្លែងការណ៍នយោបាយ ព្រោះវាជាផ្នែកមួយនៃតថភាពជាក់ស្តែង ប៉ុន្តែរឿងជាមូលដ្ឋានដែលខ្ញុំចង់រំលឹក និងទាញអារម្មណ៍របស់អ្នកទាំងអស់គ្នាគឺថា មានអនុស្សរណៈនៃការយោគយល់គ្នា (MoU) មួយ ដែលត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីទាំងពីរ»។
លោកបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនោះ បានចែងយ៉ាងច្បាស់លាស់ថា សកម្មភាពនុយក្លេអ៊ែរដែលនឹងត្រូវអនុវត្តពាក់ព័ន្ធនឹងសម្ភារៈ និងបរិក្ខារនុយក្លេអ៊ែរ នឹងត្រូវស្ថិតក្រោមការត្រួតពិនិត្យដោយ IAEA ដោយគ្មានការលើកលែងមួយណាឡើយ។
នាយក IAEA បានគូសបញ្ជាក់បន្ថែមទៀតថា «ជាការជាក់ស្ដែង ដើម្បីធ្វើកិច្ចការនោះបាន យើងត្រូវតែចុះត្រួតពិនិត្យ។ ទោះបីជារឿងនេះកើតឡើងនៅថ្ងៃខានស្អែក ក្នុងរយៈពេលមួយសប្តាហ៍ ឬ១០ថ្ងៃទៀតក៏ដោយ វាជារឿងសំខាន់ ប៉ុន្តែវាមិនមែនជាបញ្ហាចោទឡើយ។ រឿងនេះនឹងត្រូវតែកើតឡើង»។
ការចុះត្រួតពិនិត្យទាំងនោះ គឺជាគន្លឹះដ៏សំខាន់សម្រាប់កិច្ចព្រមព្រៀង ដែលទាមទារឲ្យស្តុកអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ ត្រូវកាត់បន្ថយកម្រិតផ្សំមកនៅត្រឹមកម្រិតទាបវិញ។ ទោះជាយ៉ាងនេះក្ដី ទាំងអាមេរិក និងអ៊ីរ៉ង់ បានផ្តល់ការអត្ថាធិប្បាយផ្ទុយគ្នា កាលពីថ្ងៃអង្គារម្សិលមិញនេះ អំពីថា តើទីតាំងទាំងនោះនឹងត្រូវត្រួតពិនិត្យដែរឬទេ?
សូមបញ្ជាក់ថា ចាប់តាំងពីអ៊ីស្រាអែលបានបើកសង្គ្រាមរយៈពេល ១២ ថ្ងៃលើអ៊ីរ៉ង់កាលពីឆ្នាំ២០២៥ មក ទីក្រុងតេហេរ៉ង់បានរារាំងទីភ្នាក់ងារ IAEA មិនឲ្យចូលទៅពិនិត្យទីតាំងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនោះឡើយ ដែលជាកន្លែងគេជឿថា សាធារណរដ្ឋអ៊ីស្លាមមួយនេះរក្សាទុកសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិតខ្ពស់គ្រប់គ្រាន់ ដើម្បីផលិតអាវុធនុយក្លេអ៊ែររហូតដល់ទៅ ១០ ដើម ប្រសិនបើពួកគេសម្រេចចិត្តផលិតវា។ យ៉ាងណាក៏ដោយ អ៊ីរ៉ង់បានប្រកែកម្ដងហើយម្ដងទៀតថា កម្មវិធីរបស់ខ្លួនគឺធ្វើឡើងក្នុងគោលបំណងសន្តិភាព ទោះបីជាខ្លួនជាប្រទេសតែមួយគត់នៅលើពិភពលោកដែលមានអ៊ុយរ៉ាញ៉ូមចម្រាញ់រហូតដល់កម្រិតភាពបរិសុទ្ធ ៦០ ភាគរយ ដោយមិនមានកម្មវិធីផលិតអាវុធក៏ដោយ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ចង់រំដោះខ្លួនពីការពឹងវិស័យយោធាអាមេរិក ងាកមកផលិតអាវុធដោយខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១២ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស


