កីឡា
ស្នងការស្វាយរៀង ប៉ះ បញ្ជាការដ្ឋានអង្គរក្ស ប្រៀបដូចកាត់ក្តីក្រុមលេខ ២ ក្នុងតេជោលីគ ជុំទី២
ការប្រកួតលីគបាល់ទះកំពូលកម្ពុជា«តេជោលីគ» ជុំទី២ វគ្គវិលជុំសន្សំពិន្ទុ សប្តាហ៍ចុងក្រោយ នឹងធ្វើនៅថ្ងៃសៅរ៍-អាទិត្យ ទី២៧-២៨ ខែមិថុនា ឆ្នាំ ២០២៦ នេះហើយនៅសាលពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្រុមនីមួយៗត្រូវឆ្លងកាត់ ២ ប្រកួតទៀតទើបចប់វគ្គវិលជុំសន្សំពិន្ទុ និងរកឃើញក្រុម ៤ ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយក្រុម ២ ត្រូវធ្លាក់ត្រឹមវគ្គនេះ។ ថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ស្នងការខេត្តកោះកុង ជួប ក្រសួងមហាផ្ទៃ ម៉ោង ២ រសៀល ហើយ ស្នងការភ្នំពេញ ជួប វិសាខា ម៉ោង ៤ រសៀល និង ស្នងការខេត្តស្វាយរៀង ជួបបញ្ជាការដ្ឋានអង្គរក្ស ម៉ោង ៦ ល្ងាច។
ជំនួបគួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់អ្នកគាំទ្រគឺរវាង ស្នងការខេត្តស្វាយរៀង និង បញ្ជាការដ្ឋានអង្គរក្ស។ គូនេះប្រៀបដូចជាការប្រកួតកាត់សេចក្តីចំណាត់ថ្នាក់លេខ ២ និង លេខ ៣។ បើក្រុមណាឈ្នះមានភាគរយខ្ពស់ស្ថិតនៅលេខ ២ និងក្រុមចាញ់ ស្ថិតនៅលេខ៣ ខណៈការប្រកួតថ្ងៃអាទិត្យ មិនសូវលំបាកខ្លាំងសម្រាប់ក្រុមទាំងពីរឡើយគឺ ស្នងការខេត្តស្វាយរៀង ប៉ះ ស្នងការរាជធានីភ្នំពេញ ហើយ បញ្ជាការដ្ឋានអង្គរក្ស ប៉ះ ក្រសួងមហាផ្ទៃ។
ជួបគ្នាកាលពីជុំទី១ បញ្ជាការដ្ឋានអង្គរក្ស បានយកឈ្នះ ស្នងការខេត្តស្វាយរៀង ដោយលទ្ធផល ៣-១។ ថ្ងៃសៅរ៍នេះ ដល់ពេលដែល ស្នងការខេត្តស្វាយរៀង ជម្រះបញ្ជីចាស់ហើយ បន្ទាប់ពីពួកគេមានកីឡាករតួកគី និងកីឡាករ លឹម ចិត្រា នៅជុំទី២។

ចំណែក ក្រុម វិសាខា បានឈ្នះ ៣ ប្រកួត ឈរលេខ ១ កាលពីសប្តាហ៍ទី១ ហើយសប្តាហ៍ទី ២ នេះ ពួកគេមិនសូវធ្វើការធ្ងន់ទេជាមួយ ស្នងការខេត្តកោះកុង ថ្ងៃសៅរ៍ និង ប៉ះ ក្រុមស្នងការរាជធានីភ្នំពេញ ថ្ងៃអាទិត្យ ដូច្នេះពួកគេមានភាគរយខ្ពស់ស្ថិតនៅលេខ ១។
ក្រុមដែលប្រជែងគ្នាមួយទៀតគឺ ស្នងការរាជធានីភ្នំពេញ ដែលមាន ៥ ពិន្ទុ និង ក្រសួងមហាផ្ទៃ មាន ១ ពិន្ទុ ស្ថិតនៅលេខ ៤ និងលេខ ៥។ គូនេះ ៥០-៥០ ក្នុងការឡើងទៅបន្ត។

ក្រសួងមហាផ្ទៃ អាចឡើងវគ្គបន្តបាន លុះត្រាតែឈ្នះ ស្នងការខេត្តកោះកុង និងឈ្នះ ស្នងការខេត្តស្វាយរៀង ហើយ ស្នងការរាជធានីភ្នំពេញ ចាញ់ វិសាខា ឬចាញ់ ឈ្នះ ស្នងការខេត្តស្វាយរៀង។ ផ្ទុយទៅវិញ បើស្នងការរាជធានីភ្នំពេញ ឈ្នះ វិសាខា និងឈ្នះ ស្នងការខេត្តស្វាយរៀង នោះ ក្រសួងមហាផ្ទៃជាអ្នកធ្លាក់។
ការដណ្តើមចំណាត់ថ្នាក់លេខ ១ ដល់ លេខ ៤ នៅវគ្គសន្សំពិន្ទុក្នុងពូលនេះគឺសំខាន់ណាស់ដើម្បីកំណត់ក្រុមប៉ះគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពីព្រោះ ក្រុមលេខ ១ ត្រូវប៉ះ ក្រុមលេខ ៤ ខណៈ ក្រុមលេខ ២ ប៉ះ ក្រុមលេខ ៣ ដើម្បីរកក្រុមឈ្នះប្រកួតដណ្តើមជើងឯក និងក្រុមចាញ់ប៉ះគ្នាដណ្តើមយកលេខ ៣៕

តារាងចំណាត់ថ្នាក់បណ្តោះអាសន្ន
- វិសាខា មាន ៨ ពិន្ទុ
- ស្នងការខេត្តស្វាយរៀង មាន ៧ពិន្ទុ
- បញ្ជាការដ្ឋានអង្គរក្ស មាន ៦ ពិន្ទុ
- ស្នងការរាជធានីភ្នំពេញ មាន ៥ ពិន្ទុ
- ក្រសួងមហាផ្ទៃ មាន ១ ពិន្ទុ
- ស្នងការខេត្តកោះកុង មាន ០ ពិន្ទុ
ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២៦
- ស្នងការខេត្តកោះកុង vs ក្រសួងមហាផ្ទៃ
- ស្នងការរាជធានី ភ្នំពេញ vs វិសាខា
- ស្នងការខេត្តស្វាយរៀង vs បញ្ជាការដ្ឋានអង្គរក្ស
ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២៦
- វិសាខា vs ស្នងការខេត្តកោះកុង
- ស្នងការរាជធានីភ្នំពេញ vs ស្នងការខេត្តស្វាយរៀង
- ក្រសួងមហាផ្ទៃ vs បញ្ជាការដ្ឋានអង្គរក្ស
អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


