ព័ត៌មានអន្ដរជាតិ
រញ្ជួយដីកម្រិតធ្ងន់ វាយប្រហារ វ៉េណេស៊ុយអេឡា បង្កការបំផ្លិចបំផ្លាញ ឈានដល់ប្រកាសអាសន្ន រលកយក្សស៊ូណាមិ
គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.១ រ៉ិចទ័រ បានវាយប្រហារប្រទេសវ៉េណេស៊ុយអេឡា ឈានដល់ការប្រកាសអាសន្ន នៃរលកយក្សស៊ូណាមិ នៅកោះជាច្រើន ខណៈឥទ្ធិពលរបស់វា ធ្វើឲ្យរង្គើដល់ប្រទេសកូឡុំប៊ី ឯណោះ។

តាមការផ្សាយរបស់ BBC ដែលដកស្រង់ទិន្នន័យពីស្ថាប័នពិនិត្យភូមិសាស្រ្តអាមេរិក (USGC), រញ្ជួយដី វាយប្រហារតំបន់ Montalbán នៅម៉ោង ៦:០៤នាទីល្ងាច ថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ (ពេលវេលានៅវ៉េណេស៊ុយអេឡា) ជាមួយជម្រៅ ១៣.២ គីឡូម៉ែត្រ។
ឥទ្ធិពលរបស់វា បានបង្កការបំផ្លិចបំផ្លាញ ជាពិសេសបណ្តាលឲ្យអគារមួយចំនួនក្នុងរដ្ឋធានី ការ៉ាកាស ញ័រនិងបាក់រលំ ក្នុងនោះអគារធនាគារ ក៏ត្រូវខូចខាតផងដែរ ប៉ុន្តែភ្លាមៗ មិនមានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ និងរបួសទេ។

ការព្រមានរលកយក្សស៊ូណាមិ ក៏ត្រូវបានប្រកាសនៅវ៉េណេស៊ុយអេឡា ព័រតូរីកូ និងកោះ British Virgin, Aruba និង Bonaire ផងដែរ។
ទន្ទឹមនោះ បើយោងតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃវ៉េណេស៊ុយអេឡា លោក Diosdado Cabello, តំបន់ធំៗមួយចំនួន ក៏ដាច់ចរន្តអគ្គិសនី និងអ៊ិនធើណិតផងដែរ ព្រោះតែរញ្ជួយដីនេះ។

សូមជម្រាបថា ប្រទេសវ៉េណេស៊ុយអេឡា តែងកើតរញ្ជួយដី ដោយសារតែទីតាំងរបស់ខ្លួន ស្ថិតនៅលើតំបន់ព្រំប្រទល់ផ្លាកតិចតូនិច ដ៏សកម្មចំនួនពីរ គឺ Caribbean Plate និង South American Plate។
Caribbean Plate បានរំកិលខ្លួនទៅទិសខាងកើត ប្រហែល ២២ មិល្លីម៉ែត្រក្នុងមួយឆ្នាំ បើធៀបនឹងSouth American Plate។ ចលនារំកិលនេះ មិនមានភាពរលូនទេ ពោលគឺវា បង្កើតឲ្យមានការទាក់ទើស និងស្តុកកម្លាំងថាមពលយ៉ាងខ្លាំង។
ដូច្នេះ នៅពេលកម្លាំងសម្ពាធនោះឡើងដល់កម្រិតអតិបរមា វានឹងរអិលដាច់ចេញពីគ្នាភ្លាមៗ បង្កើតទៅជារលករញ្ជួយដី៕
អត្ថបទ៖ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២៣ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


