ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ចង់យកលុយបង្កកអ៊ីរ៉ង់ ទៅទិញពោត ស្រូវសាលី និងសណ្ដែកសៀងនៅអាមេរិក ផ្ញើទៅឱ្យអ៊ីរ៉ង់
ថ្លែងចេញពីសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានទម្លាយគំនិតដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយលោកមានគម្រោងចង់យកលុយរបស់ប្រទេសអ៊ីរ៉ង់ ដែលអាមេរិកបានបង្កកទុកមិនឱ្យដកនោះ ទៅទិញកសិផលពីកសិករអាមេរិក រួចផ្ញើត្រឡប់ទៅឱ្យប្រជាជនអ៊ីរ៉ង់វិញ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Anadolu នាថ្ងៃសុក្រ នេះ។

លោក ត្រាំ បានចាត់ទុកគម្រោងនេះថា ជាការបើក «ទីផ្សារថ្មី» ដ៏អស្ចារ្យមួយ ដើម្បីជួយរកចំណូលឱ្យកសិករអាមេរិកាំង។ លោកបានរៀបរាប់ថា បច្ចុប្បន្ននេះ ប្រទេសអ៊ីរ៉ង់កំពុងតែជួបវិបត្តិខ្វះខាតម្ហូបអាហារ និងស្បៀងអាហារយ៉ាងខ្លាំង។ ដូច្នេះហើយ ទើបលោកយល់ថា ដំណោះស្រាយដ៏ល្អបំផុត គឺអាមេរិកត្រូវដកលុយខ្លះរបស់អ៊ីរ៉ង់ដែលជាប់គាំងនោះ ទៅទិញទំនិញកសិកម្មល្បីៗរបស់អាមេរិក មានដូចជា ស្រូវសាលី សណ្តែកសៀង និងពោត ដើម្បីផ្ដល់ទៅឱ្យពួកគេ។
លោក ត្រាំ បាននិយាយទាំងលេងសើច និងកោតសរសើរថា អ៊ីរ៉ង់គឺជាប្រទេសដ៏ស្រស់ស្អាត និងគួរឱ្យស្រឡាញ់មួយ។ លោកបានបន្ថែមថា នៅពេលដែលពួកគេកំពុងតែពិបាករឿងអត់បាយអត់ទឹកបែបនេះ អាមេរិកនឹងចាប់ផ្ដើមដកលុយរបស់ពួកគេទៅទិញកសិផល ក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់ នាពេលឆាប់ៗខាងមុខនេះហើយ។ លោកជឿជាក់យ៉ាងមុតមាំថា ដំណើរការទិញដូរដ៏ប្លែកមួយនេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏ធំមួយមិនធ្លាប់មានពីមុនមក៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


