ព័ត៌មានជាតិ
ព្រឹទ្ធសភាគាំទ្រទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់
សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ទទួលបានការពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងពីសមាជិកព្រឹទ្ធសភា នៅក្នុងសម័យប្រជុំលើកទី៥ នាព្រឹកថ្ងៃសុក្រនេះ ដោយឥតកែប្រែក្នុងចំនួន៥៧សំឡេង។ ការគាំទ្រលើសេចក្ដីព្រាងច្បាប់នេះគឺដើម្បីជំរុញការលើកកម្ពស់លើវិស័យដឹកជញ្ជូន និងឡូជីស្ទិកជាតិ។

សេចក្តីព្រាងច្បាប់នេះ គឺតាក់តែងឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសំណូមពររបស់វិស័យឯកជន ព្រមទាំងត្រូវបានកំណត់ជាការងារអាទិភាពនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ គឺជាការធ្វើវិសោធនកម្មចំនួន១៥មាត្រាលើច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានប្រកាសឱ្យប្រើកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៤។ មាត្រាទាំង១៥នៃច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានធ្វើវិសោធនកម្មពេលនេះ គឺមាន៖ មាត្រា២៥ មាត្រា២៦ មាត្រា៤៨ មាត្រា៤៩ មាត្រា៥០ មាត្រា៥៦ មាត្រា៥៧ មាត្រា៥៨ មាត្រា៥៩ មាត្រា៦០ មាត្រា៦១ មាត្រា៦៦ មាត្រា៦៧ មាត្រា៦៨ និងមាត្រា៦៩។
ការធ្វើវិសោធនកម្មច្បាប់នេះ គឺជាជំហានវិជ្ជមានថ្មីមួយដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង អភិវឌ្ឍ និងអភិរក្សហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ធានាចីរភាព និងគុណភាពផ្លូវថ្នល់ តាមរយៈការបង្កើនប្រសិទ្ធភាពនៃការទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងការកែសម្រួលការពិន័យអន្តរការណ៍ឱ្យបានច្បាស់លាស់។

បន្ថែមពីលើនេះ សេចក្តីព្រាងច្បាប់នេះ នឹងជួយសម្រួលដល់ការកាត់បន្ថយចំណាយប្រតិបត្តិការដឹកជញ្ជូន និងឡូជីស្ទិករបស់វិស័យឯកជន សំដៅលើកកម្ពស់សមត្ថភាពប្រកួតប្រជែងជាតិ និងតំបន់ ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ជាខែលការពារទ្រព្យសម្បត្តិជាតិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋនៅលើដងផ្លូវ។
គួរឱ្យដឹងថា សេចក្តីព្រាងច្បាប់នេះ មាន២មាត្រា ត្រូវបានរដ្ឋសភាកម្ពុជាអនុម័តក្នុងចំនួន១១៤សំឡេងនៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ។

គួរកត់សម្គាល់ថា សម័យប្រជុំលើកទី៥ព្រឹទ្ធសភា នាព្រឹកនេះ ប្រព្រឹត្តទៅដែលមានលោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ជាអ្នកដឹកនាំប្រជុំ ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៥៧រូប។ អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយ គឺពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


