ព័ត៌មានជាតិ
ព្រឹត្តិការណ៍ឧស្សាហកម្មកម្ពុជា-ចិន ឆ្នាំ២០២៦ នឹងបើកឱកាសថ្មីសម្រាប់វិនិយោគ និងផ្ទេរបច្ចេកវិទ្យា
ភ្នំពេញ ៖ សន្និសីទអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា និងពិព័រណ៍ឧស្សាហកម្មកម្ពុជា-ចិន ឆ្នាំ២០២៦លើដំបូងដែលនឹងប្រារព្វនៅថ្ងៃទី១៧.១៨ ខែកក្កដា ខាងមុខនេះ នឹងរួមចំ ណែកដល់ការភិវឌ្ឍវិស័យឧស្សាហកម្មរបស់កម្ពុជា។ នេះបេីយោងតាមការថ្លែងក្នុងសន្នីសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ ។

លោក ផែ ច័ន្ទត្រាវុឌ្ឍ អគ្គនាយកឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បាន លើកឡើងថាបច្ចុប្បន្នកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់នៃការធ្វើបរិវត្តកម្ម និងការ ធ្វើទំនើបកម្មវិស័យ ឧស្សាហកម្ម ប្រែក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការអ ភិវឌ្ឍសេដ្ឋ កិច្ចជាតិ ប្រកបដោយចីរភាព។
លោកថាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចូលរួមយ៉ា ងសកម្មក្នុងការជំរុញ និង ធ្វើឱ្យប្រសើរឡើង នៃរចនាសម្ព័ន្ធឧស្សាហកម្ម ពង្រឹងកិច្ចសហប្រតិ បត្តិការអន្តរជាតិ ដើម្បីទាក់ទាញ វិនិយោគគិន ដែលមានគុណភាពខ្ពស់ឱ្យ ចូលមកវិនិយោគ នៅព្រះរាជាណាចក្រកម្ពុជា។
លោកបានបន្តថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តែងតែ គាំទ្រយ៉ាងសកម្មចំពោះវេទិកា និង សកម្មភាពនានា ដែលរួមចំ ណែកដល់ការអភិវឌ្ឍវិស័ យឧស្សាហកម្មរបស់កម្ពុជា។

លោកបញ្ជាក់ថា «ខ្ញុំសូមកោតសរសើរ យ៉ាងខ្លាំងចំពោះសមាគម លើកកម្ពស់សេ ដ្ឋកិច្ចឧ ស្សាហកម្មកម្ពុជា ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការជំរុញកិច្ចស ហប្រតិបត្តិកា រវិស័យឧស្សាហកម្មរវាងកម្ពុជា-ចិន។ យើងបានទទួលព័ ត៌មានថា សមាគ មគ្រោងនឹងរៀបចំ «សន្និសីទ អភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា និងពិព័រ ណ៍ឧស្សាហកម្មកម្ពុជា-ចិន ឆ្នាំ២០២៦ នៅថ្ងៃទី១៧ និងទី១៨ ខែកក្កដា ឆ្នាំ ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិ កោះពេជ្រ »។

លោកបានចាត់ទុកព្រឹត្តិការណ៍នេះ គឺជាវេទិកាឧស្សាហកម្មដ៏មានសារៈសំខាន់ ដែលនឹ ងបង្កើតឱកាសសម្រាប់សហគ្រាសក្នុងការផ្លាស់ប្តូរ បទពិសោធន៍ ពង្រឹងកិច្ចសហប្រ តិបត្តិការ ជំរុញការផ្ទេរបច្ចេកវិទ្យា និងការចែគកំលែកធនធាន។ ទន្ទឹមនឹងនេះ វាក៏នឹងរួម ចំណែកលើក កម្ពស់តួនាទី និងភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងខ្សែសង្វាក់ ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គ ត់ផ្គង់ក្នុងតំបន់ផងដែរ។ ក្នុងនាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សូមប្រកាសគាំទ្រ យ៉ាងពេ ញទំហឹងចំពោះ ការរៀបចំព្រឹត្តិការណ៍នេះ និងសូមលើកទឹកចិត្តដល់ សហគ្រាសទាំងក្នុង និងក្រៅប្រទេសឱ្យចូលរួម យ៉ាងសកម្ម។លោកគូសបញ្ជាក់ថា« យើងជឿជាក់ថា តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នរដ្ឋ សមាគម និងការ ចូលរួមយ៉ាងទូលំទូលាយពីគ្រប់មជ្ឈដ្ឋាន ពិព័រណ៍នេះនឹងទ ទួលបានជោគ ជ័យយ៉ាងត្រចះត្រចង់ និង រួមចំណែកបង្កើតកម្លាំងជំរុញថ្មីសម្រាប់ការ អភិវឌ្ឍវិស័យឧស្សាហកម្មរបស់កម្ពុជា»។

លោកបន្ថែមថា នៅពេលខាងមុខ ក្រសួងនឹងបន្តពង្រឹងការដាក់ចេញនូវវិធានការគាំទ្រ កែលម្អបរិយាកាសធុរកិច្ច និង ជំរុញដំណើរការធ្វើទំនើបកម្មឧស្សាហកម្មឱ្យកាន់តែមានប្រសិទ្ធភាព។ យើងក៏ទន្ទឹងរង់ចាំធ្វើការជាមួយ ដៃគូជាតិ និងអន្តរជាតិបន្ថែមទៀត ដើម្បីរួមគ្នាជំរុញវិស័យឧស្សាហកម្មកម្ពុជា ឱ្យឈានទៅកាន់ ការអភិវឌ្ឍប្រកបដោយ គុណភាពខ្ពស់ និងចីរភាព។

ចំណែកលោក ហៃ ស៊ីន ប្រធានប្រតិបត្តិនៃសមាគមន៍លើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មកម្ពុជាបានលើកឡើងថាសន្នីសីទអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា និងពិព័រណ៍ឧស្សាហកម្មកម្ពុជាលើកទី១ ឆ្នាំ២០២៦ ជាព្រឹត្តិ ការ ណ៍ស្របយ៉ាងជិតស្នីទ្នទៅនឹងយុទ្ធសាស្ត្រឧស្សាហកម្មជាតិរបស់កម្ពុជា និងផ្តោតលើការដោះ ស្រាយបញ្ហាប្រឈមសំខាន់នៃវិស័យឧស្សាសហកម្ម ដូចជា ការខ្វះខាតឧស្សាហកម្មគាំទ្រ កាារពឹងផ្អែកលើការនាំចូលវត្ថុធាតុដើម និងគ្រឿងចក្រ ការបែកខ្ញែងនៃធនធានឧស្សាហកម្ម និងបណ្តាញទាក់ទាញវិនិយោគនៅមានកម្រិត។ លោកបន្តថាក្រោមការណែនាំ និងគាំទ្រពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ សហគមន៍លោកបានផ្តូចផ្តើមរៀបចំព្រឹត្តិការណ៍ថ្នាក់ជាតិនេះក្នុងគោលបំណពង្រឹង ខ្សែចង្វាក់ឧស្សាហកម្ម បំពេញប្រព័ន្ធគាំទ្រផលិតកម្ម លើកកម្ពស់វិស័យផលិតកម្មជាក់ស្តែង និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ប្រកបដោយគុណភាពខ្ពស់៕
ដោយ ៖សុខា





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


