សន្តិសុខសង្គម
បុរសវ័យ៦៥ឆ្នាំម្នាក់ ត្រូវជនមិនស្គាល់មុខកាប់សម្លាប់ក្នុងរោងចាំកម្ការ
ករណីឃាតកម្មដ៏រន្ធត់មួយទៅលើបុរសវ័យចំណាស់អាយុ ៦៥ឆ្នាំម្នាក់ ត្រូវជនមិនស្គាល់អត្តសញ្ញាណធ្វើសកម្មភាពកាប់អា ក សម្លាប់យ៉ាងសាហាវព្រៃផ្សៃ នៅរោងចាំចម្ការមួយកន្លែង ស្ថិតក្នុងភូមិរកាធំ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីឃាតកម្មខាងលើនេះ បានកើតឡើងនាវេលាម៉ោងប្រមាណ ៤ទៀបភ្លឺ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បណ្តាលឲ្យជនរងគ្រោះឈ្មោះ ប៉ុន សុត ភេទប្រុស អាយុ ៦៥ឆ្នាំ មានទីលំនៅភូមិរកាធំ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ស្លាប់។

ប្រភពដដែលបន្តថា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ០៨យប់ ជនរងគ្រោះមកសម្រាកនៅរោងចាំចម្ការបឹងខ្មល តែម្នាក់ឯង។ រហូតដល់ម៉ោងប្រហែល៤ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពកាប់សម្លាប់ ទៅលើជនរងគ្រោះ ឈ្មោះ ប៉ុន សុត បណ្តាលឲ្យដាច់រយះ ក ហូរឈាមស្លាប់នៅលើរោងចាំចម្ការតែម្តង។
ក្រោយទទួលព័ត៌មាន កម្លាំងជំនាញនគរបាលខេត្ត សហការជាមួយនគរបាលស្រុក និងប៉ុស្តិ៍រដ្ឋបាល បានចុះពិនិត្យកន្លែងកើតហេតុ ប្រមូលភស្តុតាង និងកំពុងបើកការស្រាវជ្រាវស្វែងរកជនដៃដល់ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។ សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។
តាមការបញ្ជាក់ពីអ្នកនាំពាក្យនៃស្នងការរដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ថា ករណីឃាតកម្មដែលបានកើតឡើងខាងលើនោះ បច្ចុប្បន្នសមត្ថកិច្ចជំនាញ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយ សហការជាមួយកម្លាំងការិយាល័យជំនាញបច្ចេកទេស និងកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ចុះដល់កន្លែងកើតហេតុ ពិនិត្យស្រាវជ្រាវ កំណត់អត្តសញ្ញាណជនសង្ស័យដើម្បីស្វែងរកជនដៃដល់មកផ្តន្ទាទោសតាមផ្លូវច្បាប់៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


