Connect with us

កីឡា

គ្មាន​ក្រុម​ណា​អាច​បញ្ឈប់​ ជប៉ុន បាន​ឡើយ​ពីរ​សប្តាហ៍​ក្នុង​ព្រឹត្តិការណ៍​បាល់ទះ​ពិភព​លោក Nations League

បានផុស

នៅ

ក្រុម​បាល់ទះ​ជម្រើស​ជាតិ​​ជប៉ុន​បាន​បង្កើត​ស្ថិតិ​ដ៏​អស្ចារ្យ​ក្នុង​ព្រឹត្តិការណ៍​បាល់ទះ​ពិភព​លោក Vollleyball Nations League ឆ្នាំ ២០២៦ ដែល​បាន​​ចប់​ពីរ​សប្តាហ៍​ហើយ។​ ពួក​គេ​ឆ្លង​កាត់ ៨ ប្រកួត គឺ​ឈ្នះ​ទាំង ៨ ប្រកួត បាន​ក្លាយ​ជា​ក្រុម​តែ​មួយ​គត់​មិនទាន់​ចាញ់ និង​កំពុង​ឈរ​លើ​កំពូល​តារាង​បាន​ឡើង​ទៅ​កាន់​វគ្គ ៨ ក្រុម​ចុង​ក្រោយ​មុន​គេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សប្តាហ៍​ទី​១ ជប៉ុន បាន​ឈ្នះ អ៊ុយក្រែន ៣-០, ឈ្នះ ប៉ូឡូញ ៣-២, ឈ្នះ ចិន ៣-១, ឈ្នះ ស្លួវេនី ៣-១ ខណៈ​សប្តាហ៍​ទី២ ពួក​គេ​បាន ឈ្នះ ស៊ែប៊ី ៣-១, ឈ្នះ  អ៉ីរ៉ង់ ៣-១, ឈ្នះ អាមេរិក ៣-២, ឈ្នះ បារាំង ៣-២។ រហូត​ដល់​ពេល​នេះ​មិន​ថា ក្រុម​ណា​មក​ពី​ណា​ទេ គឺ​គ្មាន​ក្រុម​ណា​អាច​បញ្ឈប់​​បារាំង​បាន​ឡើយ។

ស្ថិតិ​ប្រកួត​ក្នុង​ពាន Volleyball Nations Leauge របស់​ជប៉ុន

  • ឆ្នាំ ២០១៨ ឈ្នះ ៦ ចាញ់ ៩ ស្ថិត​នៅ​លេខ ១២
  • ឆ្នាំ ២០១៩ ឈ្នះ ៧ ចាញ់ ៨ ស្ថិត​នៅ​លេខ ១០
  • ឆ្នាំ ២០២១ ឈ្នះ ៧ ចាញ់ ៨ ស្ថិត​នៅ​លេខ ១១
  • ឆ្នាំ ២០២២ ឈ្នះ ៩ ចាញ់ ៣ ស្ថិត​នៅ​លេខ ៥
  • ឆ្នាំ ២០២៣ ឈ្នះ ១០ ចាញ់ ២ ស្ថិត​នៅ​លេខ ២
  • ឆ្នាំ ២០២៤ ឈ្នះ ៩ ចាញ់ ៣ ស្ថិត​នៅ​លេខ ៤
  • ឆ្នាំ ២០២៥ ឈ្នះ ៨ ចាញ់ ៤ ស្ថិត​នៅ​លេខ ៤

ឆ្នាំ ២០២៦ ទើប​ប្រកួត​បាន ៨ លើក​គឺ​ឈ្នះ​ទាំង ៨ លើក កំពុង​ឈរ​លើកំពូល​តារាង។ ពួក​គេ​នៅ​សល់ ៤ ប្រកួត​ទៀត​សម្រាប់​ការ​ប្រកួត​សប្តាហ៍​​ចុង​ក្រោយ​​នៅ​ក្នុង​ប្រទេស​ជប៉ុន​ខ្លួន​ចាប់​ពី​ថ្ងៃ​ទី ១៥ ដល់ ទី​១៩ ខែ​កក្កដា។ ៤​ប្រកួត​ចុង​ក្រោយ ជប៉ុន លេង​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​របស់​ខ្លួន​ទល់​នឹង អ៊ីតាលី កាណាដា បែលហ្ស៊ិក និង អាហ្សង់ទីន។

បន្ទាប់​ពី​ចប់​វគ្គ​វិល​ជុំ​សន្សំពិន្ទុ ក្រុម​ចំណាត់​ថ្នាក់​លេខ ១ ដល់ លេខ ៧ ព្រម​ទាំង​ក្រុម​ជម្រើស​ជាតិ ចិន​ មួយ​​ទៀត​ ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ បាន​ឡើង​ទៅ​ប្រកួត​វគ្គ ៨ ក្រុម​ចុង​ក្រោយ ដែល​ត្រូវ​ប្រកួត​វគ្គ​ចាញ់ធ្លាក់ ឈ្នះ​ឡើង​ចាប់​ពី​ថ្ងៃ​ទី២៩ ខែ​កក្កដា ដល់​ថ្ងៃ​ទី២ ខែ​សីហា ឆ្នាំ ២០២៦៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម