ព័ត៌មានអន្ដរជាតិ
តម្លៃផ្លែមង្ឃុតនៅវៀតណាមធ្លាក់ចុះខ្លាំង ដល់ ១ ដុល្លារ/គីឡូក្រាម បង្កកង្វល់ពីកសិករ
តម្លៃផ្លែមង្ឃុតចេញពីចម្ការនៅភាគខាងត្បូងប្រទេសវៀតណាម បានធ្លាក់ចុះខ្លាំងដល់ប្រហែល ២៥ ០០០ ដុង ឬ ០,៩៥ ដុល្លារ/គីឡូក្រាម ដែលជាកម្រិតទាបបំផុតក្នុងរយៈពេលជាច្រើនឆ្នាំ ដោយសារតែការផ្គត់ផ្គង់មានច្រើន ដែលបង្កកង្វល់ពីកសិករដាំដុះ។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។

លោក Pham Van Hoang ដែលជាកសិករដាំមង្ឃុតម្នាក់នៅអតីតខេត្ត Binh Duong ដែលបច្ចុប្បន្នជាផ្នែកមួយនៃទីក្រុងហូជីមិញ បានរំពឹងថា ដើមមង្ឃុត ៧០ ដើមរបស់លោក នឹងផ្ដល់ផ្លែបាន ៥ តោននៅឆ្នាំនេះ ដែលច្រើនជាង ២០% ធៀបនឹងឆ្នាំ ២០២៥។
តែអ្វីដែលជាបញ្ហានោះ លោកបាននិយាយថា តម្លៃផ្លែមង្ឃុតបានធ្លាក់ចុះ ២០-២៥% រួចហើយកាលពីខែឧសភា ធៀបនឹងតម្លៃឆ្នាំមុន ហើយបានធ្លាក់ចុះកាន់តែច្រើនទៀតឥឡូវនេះ ពេលរដូវប្រមូលផលធំចូលមកដល់។
លោកបានសម្ដែងក្ដីបារម្ភយ៉ាងដូច្នេះថា៖ «គ្រួសារខ្ញុំស្ទើរតែរកប្រាក់ចំណេញមិនឃើញទាល់តែសោះតាំងពីដើមឆ្នាំមកទល់ពេលនេះ ព្រោះថ្លៃជី និងកម្លាំងពលកម្ម ក៏កើនឡើងដែរ»។
ដោយឡែក លោក Vu Van Hoa ពាណិជ្ជករម្នាក់នៅក្នុងសង្កាត់ Lai Thieu នៃទីក្រុងហូជីមិញ បាននិយាយថា ផ្លែមង្ឃុតងាយស្រួលរកទិញនៅឆ្នាំនេះ ដោយលោកអាចទិញបាន២-៣ តោន ជារៀងរាល់ថ្ងៃពីចម្ការ ដែលកើនឡើង ៣០-៤០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។
នៅទីក្រុងហូជីមិញឯណោះវិញ តម្លៃផ្លែមង្ឃុតបានធ្លាក់ចុះមកត្រឹម ៣៥ ០០០-៦០ ០០០ ដុង/គីឡូក្រាម តាមហាងលក់ផ្លែឈើ និងតូបលក់ដូរតាមដងផ្លូវជាច្រើន។
លោក Dang Phuc Nguyen អគ្គលេខាធិការនៃសមាគមផ្លែឈើ និងបន្លែវៀតណាម បាននិយាយថា ធាតុអាកាសអំណោយផលឆ្នាំនេះ បានជំរុញទិន្នផលផ្លែឈើជាច្រើននៅតំបន់ភាគខាងត្បូងវៀតណាម រួមមាន ផ្លែមៀន លែទុរេន ស្វាយ ស្រការនាគ និងផ្លែបឺរ ជាដើម៕
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


