Connect with us

កីឡា

ស្មាត់ឆ្នើម Luvi ​បាន​ជាប់​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត​ច្រើន​ជាង​គេ​ក្នុង«​តេជោលីគ»​នៅ​វគ្គ​សន្សំពិន្ទុ

បានផុស

នៅ

ស្មាត់​ឆ្នើម​សញ្ជាតិ​ឥណ្ឌូណេស៊ី Luvi Febrian របស់​ក្រុម​បាល់ទះ​បញ្ជាការដ្ឋាន​អង្គរក្ស បាន​ក្លាយ​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត​ច្រើន​ជាង​គេ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទះ​«តេជោលីគ» សម្រាប់ការ​ប្រកួត​សន្សំពិន្ទុ​ដែល​បាន​បញ្ចប់​​ទាំង​ពីរ​ជុំ​កាល​ពី​ថ្ងៃទី២៨ ខែ​មិថុនា ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​សន្សំពិន្ទុ​ចំនួន ១២ ប្រកួតរបស់​ បញ្ជាការដ្ឋាន​អង្គរក្ស កីឡាករ Luvi បាន​ក្លាយ​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត​ចំនួន ៥ លើក។ រូប​គេ​ ក្លាយ​ជា​កីឡាករ MVP ៣ លើក​នៅ​ជុំ​ទី២ គឺ​ ១៦ ពិន្ទុ បញ្ជាការដ្ឋាន​អង្គរក្ស ឈ្នះ​ក្រសួង​មហា​ផ្ទៃ ៣-១, រក​បាន ២០ ពិន្ទុ ពេលឈ្នះ ស្នងការកោះកុង ៣-០ និង​រក​បាន ២១ ពិន្ទុ ពេល​ឈ្នះ ស្នងការខេត្ត​ស្វាយរៀង ៣-១។

កាល​វគ្គ​សន្សំពិន្ទុ​ជុំ​ទី១ Luvi រក​បាន ២២ ពិន្ទុ​ ពេល​បញ្ជាការដ្ឋានអង្គរក្ស ឈ្នះ កង​ពល​ធំ​អន្តរាគមន៍​លេខ​៣​ដោយ​លទ្ធផល ៣-០ និង​រកបាន ២០ ពិន្ទុ ពេល​ឈ្នះ ស្នងការរាជ​ធានី​ភ្នំពេញ ៣-១។ ការឈ្នះ​ពាន​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត ៥ លើក​នេះ គឺ​ច្រើន​ជាង​គេ​កីឡាករ​ណា​ទាំង​អស់។

ជា​មួយ​គ្នានេះ ស្មាត់សញ្ជាតិ​អាមេរិក Jalen Penrose បាន​ក្លាយ​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត​ចំនួន ៤ លើក ហើយ​រូប​គេ​នៅ​មាន​ឱកាស​ក្លាយ​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត​បន្ត​ទៀត ដោយសារ​ក្រុម​ស្នងការខេត្ត​ស្វាយរៀង បាន​បន្ត​ប្រកួត​វគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

ចំណែក​កីឡាករ ធី ម៉េងហួស ក៏​បាន​ក្លាយ​ជា​កីឡាករល្អ​ប្រចាំ​ការ​ប្រកួត​ចំនួន ៤ លើក​ដែរ ប៉ុន្តែ​ឱកាស​ឈ្នះ​ពាន​ស្មាត់​ឆ្នើម​ប្រចាំ​ព្រឹត្តិការណ៍​ហាក់​ដូច​ស្តួច​ស្តើង​មែន​ទែន ដោយសារ​ក្រុម​ក្រសួង​មហា​ផ្ទៃ​បាន​អស់​ឱកាស​ឡើង​វគ្គ​បន្ត​ហើយ។

ទន្ទឹម​ជា​មួយ​គ្នា​នេះ ចាន់ វាសនា ស្មាត់របស់ ស្នងការរាជ​ធានី​ភ្នំពេញ កីឡាករ លឹម ចិត្រា ស្មាត់​របស់ ស្នងការ​ខេត្ត​ស្វាយរៀង និង ពិន សារ៉ុន ស្មាត់ របស់ វិសាខា បាន​ក្លាយ​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត ៣ ​ដង​​ដូច​គ្នា។ ពួក​គេ​នៅ​បន្ត​លេង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ទៀត។

កីឡាករឥណ្ឌូណេស៊ី Ageng និង​កីឡាករ ស៊ុយ ខន របស់បញ្ជាការដ្ឋាន​អង្គរក្ស ព្រម​ទាំងកីឡាករ មឿន ម៉េងឡាយ របស់​ក្រសួង​មហា​ផ្ទៃ បាន​ក្លាយ​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត​ម្តង​ម្នាក់​ដូច​គ្នា។ នៅ​មានកីឡាករ​ចំនួន ១៤ នាក់​ផ្សេង​ទៀត​ដែល​បាន​ក្លាយ​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត​ម្ត​ង​ម្នាក់​ដូច​គ្នា។

សូម​បញ្ជាក់​ថា ការ​ប្រកួត​តេជោលីគ វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ នឹង​ធ្វើ​នៅ​ថ្ងៃ​ពុធ ទី​១ ខែ​កក្កដា ឆ្នាំ ២០២៦ ដែល​ជា​ការ​ប៉ះ​គ្នា​រវាង​ក្រុម​ វិសាខា ជាមួយ ស្នងការរាជធានី​ភ្នំពេញ ហើយ​ក្រុម​ បញ្ជាការដ្ឋាន​អង្គរក្ស ប្រកួត​ជា​មួយ ស្នងការ​ខេត្ត​ស្វាយរៀង។ ក្រុម​ចាញ់ ប៉ះ ក្រុមចាញ់​ដណ្តើម​ចំណាត់​ថ្នាក់​លេខ ៣ ខណៈ​ក្រុម​ឈ្នះ ប៉ះ ក្រុម​ឈ្នះ ដណ្តើម​ជើង​ឯកនៅ​ថ្ងៃ​សុក្រ ទី​៣ ខែ​កក្កដា ឆ្នាំ ២០២៦៕

កីឡាករ​ឥណ្ឌូណេស៊ី Luvi

  1. ជា MVP រក​បាន ១៦ ពិន្ទុ ពេល អង្គរក្ស ឈ្នះ ក្រសួង​មហា​ផ្ទៃ ៣-១
  2. ជា MVP រក​បាន ២០ ពិន្ទុ ពេល អង្គរក្ស ឈ្នះ ស្នងការ​កោះកុង ៣-០
  3. ជា MVP រក​បាន ២១ ពិន្ទុ ពេល អង្គរក្ស ឈ្នះ ស្នងការ​ស្វាយរៀង ៣-១
  4. ជា MVP រក​បាន ២២ ពិន្ទុ ពេល​ អង្គរក្ស ឈ្នះ កងពល​ធំ​លេខ៣ ៣-០
  5. ជា MVP រក​បាន ២០ ពិន្ទុ ពេល​ អង្គរក្ស ឈ្នះ ស្នងការរាជ​ធានី​ភ្នំពេញ ៣-១

កីឡាករ​អាមេរិក Penrose

  1. ជា MVP រក​បាន ៣២ ពិន្ទុ ពេល ស្នងការ​ស្វាយរៀង ឈ្នះ ស្នងការ​ភ្នំពេញ ៣-២
  2. ជា MVP រក​បាន ២៧ ពិន្ទុ ពេល​ស្នងការស្វាយរៀង ចាញ់ វិសាខា ២-៣
  3. ជា MVP រក​បាន ៤១ ពិន្ទុ ពេល ស្នងការ​ស្វាយរៀង ឈ្នះ ក្រសួង​មហាផ្ទៃ ៣-២
  4. ជា MVP រក​បាន ១៤ ពិន្ទុ ពេល ស្នងការ​ស្វាយរៀង ឈ្នះ ស្នងការ​កោះកុង ៣-០

កីឡាករ​កម្ពុជា ធី ម៉េងហួង

  1. ជា MVP រក​បាន ១៩ ពិន្ទុ ពេល ក្រសួង​មហា​ផ្ទៃ ឈ្នះ ស្នងការ​កោះកុង ៣-០
  2. ជា MVP រក​បាន ៣៧ ពិន្ទុ នៅ​ពេល​ ក្រសួង​មហា​ផ្ទៃ ឈ្នះ វិសាខា ៣-២
  3. ជា MVP រក​បាន ១៩ ពិន្ទុ ពេល ក្រសួង​មហាផ្ទៃ ឈ្នះ ស្នងការ​ព្រះ​សីហនុ ៣-០
  4. ជា MVP រក​បាន ២៩ ពិន្ទុ ពេល​ ក្រសួង​មហា​ផ្ទៃ ឈ្នះ ស្នងការ​ភ្នំពេញ ៣-១

កីឡាករកម្ពុជា ចាន់ វាសនា

  1. ជា MVP រក​បាន ២០ ពិន្ទុ ពេល ស្នងការ​ភ្នំពេញ ឈ្នះ ក្រសួង​មហា​ផ្ទៃ ៣-២
  2. ជា MVP រក​បាន ១៥ ពិន្ទុ​ ពេល​ ស្នងការ​ភ្នំពេញ ឈ្នះ ស្នងការព្រះសីហនុ ៣-០
  3. ជា MVP រក​បាន ១៧ ពិន្ទុ ពេល ស្នងការ​ភ្នំពេញ ឈ្នះ កងពល​ធំ​អន្តរាគមន៍​លេខ​៣ ៣-០

កីឡាករ​កម្ពុជា លឹម ចិត្រា

  1. ជា MVP រក​បាន ២៣ ពិន្ទុ ពេល ស្នងការ​ស្វាយរៀង ឈ្នះ ក្រសួង​មហា​ផ្ទៃ ៣-១
  2. ជា MVP រក​បាន ២៦ ពិន្ទុ​ពេល ស្នងការ​ស្វាយរៀង ឈ្នះ ស្នងការ​កោះកុង ៣-១
  3. ជា MVP រក​បាន ១៦ ពិន្ទុ ពេល វិសាខា ឈ្នះ ស្នងការ​ស្វាយរៀង ៣-០

កីឡាករ​កម្ពុជា ពិន សារ៉ុន

  1. ជា MVP រក​បាន ១៧ ពិន្ទុ​ ពេល វិសាខា ឈ្នះ ស្នងការ​ភ្នំពេញ ៣-០
  2. ជា MVP រក​បាន ១៧ ពិន្ទុ ពេល វិសាខា ឈ្នះ ស្នងការ​ស្វាយរៀង ៣-០
  3. រក​បាន ៣៤ ពិន្ទុ ពេល វិសាខា ចាញ់ អង្គរក្ស ២-៣

កីឡាករ​កម្ពុជា ស៊ុយ ខន

  • ជា MVP រក​បាន ១៦ ពិន្ទុ ពេល​ អង្គរក្ស ឈ្នះ ស្នងការ​ស្វាយរៀង ៣-០
  • ជា MVP រក​បាន ១៧ ពិន្ទុ ពេល អង្គរក្ស ឈ្នះ ស្នងការកោះកុង ៣-

កីឡាករ​កម្ពុជា មឿន ម៉េងឡាយ

  1. ជា MVP រក​បាន ១៤ ពិន្ទុ ពេល ក្រសួង​មហា​ផ្ទៃ ឈ្នះ កងពល​ធំ​លេខ​៣ ៣-០
  2. ជា MVP រក បាន ៣១ ពិន្ទុ ពេល ក្រសួង​មហាផ្ទៃ ឈ្នះ ស្នងការ​កោះកុង ៣-២

កីឡាករ​ឥណ្ឌូណេស៊ី Ageng

  • ជា MVP រក​បាន ២០ ពិន្ទុ​ ពេល អង្គរក្ស ឈ្នះ ក្រសួង​មហា​ផ្ទៃ ៣-១
  • ជា MVP រក​បាន ២០ ពិន្ទុ​ ពេល អង្គរក្ស ឈ្នះ ក្រសួង​មហា​ផ្ទៃ ៣-១

កីឡាករ​ក្លាយ​ជា MVP ម្តង​ម្នាក់

  • កីឡាករ កីឡាករ វឿន វាសនា ជា MVP ពេល វិសាខា ឈ្នះ ស្នងការកោះកុង ៣-
  • កីឡាករ Gimpin ជា MVP ពេល​ វិសាខា ឈ្នះ ស្នងការ​ភ្នំពេញ ៣-១
  • កីឡាករ Kobrine ជា MVP ពេល វិសាខា ឈ្នះ អង្គរក្ស ៣-០
  • កីឡាករ រុន សុខជា ជា MVP ពេល ស្នងការ​រាជធានីភ្នំពេញ ឈ្នះ ស្នងការ​កោះកុង ៣-០
  • កីឡាករ Renan ជា MVP ពេល វិសាខា ឈ្នះ ក្រសួង​មហា​ផ្ទៃ ៣-១
  • កីឡាករ Dimas ជា MVP ពេល បញ្ជាការដ្ឋានអង្គរក្ស ឈ្នះ ស្នងការ​ភ្នំពេញ ៣-០
  • កីឡាករ យុត រតនៈ ជា MVP ពេល ស្នងការ​ព្រះសីហនុ ឈ្នះ កង​ពលធំ​លេខ​៣ ៣-១
  • កីឡាករ គួន ម៉ុម ជា MVP ពេល វិសាខា ឈ្នះ ស្នងការ​កោះកុង ៣-០
  • កីឡាករ វន ម៉នណូ ជា MVP ពេល​ស្នងការ​រាជធានី​ភ្នំពេញ ឈ្នះ ស្នងការ​ស្វាយរៀង ៣-១
  • កីឡាករ ម៉ៅ នីត ជា MVP ពេល ស្នងការ​ខេត្ត​កោះកុង ឈ្នះ កង​ពល​ធំ​លេខ៣ ៣-២
  • កីឡាករ Salamani ជា MVP ពេល វិសាខា ឈ្នះ កង​ពល​ធំ​លេខ៣ ៣-០
  • កីឡាករ ជុក សោភា ជា MVP ពេល ស្នងការ​ខេត្ត​ស្វាយរៀង ឈ្នះ ស្នងការ​ព្រះ​សីហនុ ៣-១
  • កីឡាករ មី រស្មី ជា MVP ពេល ក្រសួង​មហា​ផ្ទៃ ឈ្នះ កង​ពល​ធំ​លេខ​៣ ៣-០
  • កីឡាករ មិត រដ្ឋនា ជា MVP ពេល ស្នងការកោះកុង ឈ្នះ ស្នងការព្រះសីហនុ ៣-១

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម