Connect with us

សេដ្ឋកិច្ច

​ឧបនាយករដ្ឋមន្ត្រី ​ស៊ុន ​ចាន់ថុល ​ជំរុញឱ្យក្រុមហ៊ុនចិន​ពង្រីកការវិនិយោគនៅកម្ពុជា​

បានផុស

នៅ

លោក ​ស៊ុន ចាន់ថុល ​ឧបនាយករដ្ឋមន្ត្រី ​អនុប្រធានទី១ ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បាន ​លើក​ទឹក​ចិត្ត​ និង​ជំរុញ​ឱ្យ​ក្រុមហ៊ុនរបស់ចិន​ China Civil Engineering Construction Corporation (CCECC) ​បន្ត​ពិនិត្យលទ្ធភាព​ ក្នុង​ការពង្រីកឱកាសវិនិយោគ​នៅ​កម្ពុជា​ ​ជាពិសេស​ការ​បណ្តាក់​ទុន​លើវិស័យ​អាទិភាព​សំខាន់ៗ​ដែល​ផ្តល់​តម្លៃ​បន្ថែម​ខ្ពស់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឧបនាយករដ្ឋមន្ត្រី ​បាន​លើកឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក Wang Xiangdong ប្រធាន​ក្រុម​ហ៊ុន ​CCECC ​ក្នុង​ឱកាស​បន្តបំពេញទស្សនកិច្ចការងារ ​ក្នុង​រដ្ឋធានី​ប៉េកាំង ​នៃ​សា​ធារណរដ្ឋ​ប្រជា​មានិតចិននៅថ្ងៃទី ២៩ ​ខែមិថុនា ២០២៦​។ ​

​លោកប្រធានក្រុមហ៊ុន CCECC ​បានរាយការណ៍ជូន​ អំពីវឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍​ពាក់ព័ន្ធនឹង​ការធ្វើទំនើប​កម្មប្រព័ន្ធដឹកជញ្ជូន ​ដែលក្រុមហ៊ុនកំពុងសហការយ៉ាងសកម្មជាមួយភាគីកម្ពុជា ហើយ​ឈានទៅបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពនាពេលខាងមុខ។

​លោកឧបនាយករដ្ឋមន្ត្រី ​បានគូសបញ្ជាក់ថា ភាគីកម្ពុជាកំពុងរង់ចាំពិនិត្យមើលលទ្ធផល​នៃការ​សិក្សា​សមិទ្ធិលទ្ធភាព​របស់ក្រុមហ៊ុន ​ដែលនឹងត្រូវដាក់ជូននាពេលខាងមុខ ដើម្បីធ្វើការវាយ​តម្លៃ​មុននឹងបន្តជំហានបន្ទាប់៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម