Connect with us

ព័ត៌មានជាតិ

មន្ទីរបរិស្ថានខេត្តកំពត ដាំកូនឈើ ១០០០ដើមនៅតំបន់រមណីយដ្ឋានភ្នំកំពង់ត្រាចដើម្បីបំផុសពលរដ្ឋឱ្យចូលរួមថែរក្សាបរិស្ថាន

បានផុស

នៅ

រដ្ឋបាលស្រុកកំពង់ត្រាច ខេត្តកំពត នៅថ្ងៃទី២៩ ខែមិថុនា បានប្រារព្ធទិវាបរិស្ថានដាំកូនឈើ ១០០០ដើម នៃនិរន្តរភាព ពន្លកបៃតងតំបន់រមណីយដ្ឋាន ភ្នំកំពង់ត្រាច នៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ដើម្បីបំផុសស្មារតីប្រជាពលរដ្ឋ សិស្សានុសិស្ស និងគ្រប់ភាគីពាក់ព័ន្ធឱ្យរួមគ្នាថែរក្សាបរិស្ថាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អេង ប៉ូឡូ ប្រធានមន្ទីរបរិស្ថានខេត្តកំពតបានថ្លែងថា ការថែរក្សាអនាម័យបរិស្ថាន និងការគ្រប់គ្រងសំណល់ឱ្យបានត្រឹមត្រូវ គឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់សុខភាពសាធារណៈ និងការពារនារដូវវស្សាខាងមុខនេះផងដែ។

លោកប្រធានមន្ទីរបានកោតសរសើរចំពោះការចូលរួមរបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដែលបានរួមគ្នាជួយលើកកម្ពស់សម្អាតបរិស្ថានដើមឈើ ១០០០ដើមនៃនិរន្តរភាពនៅតំបន់ភ្នំកំពង់ត្រាចបៃតងជាទីសាធារណៈកាន់តែមានភាពស្អាត។

លោក អូន ខន អភិបាលស្រុកកំពង់ត្រាច បានថ្លែងអំណរគុណដល់ប្រធានមន្ទីរបរិស្ថាន និងបានអំពាវនាវឱ្យស្ថាប័នរដ្ឋ និងវិស័យឯកជន និងប្រជាពលរដ្ឋទូទាំងស្រុកកំពង់ត្រាចទាំងអស់ បន្តចូលរួមអនុវត្តវិស័យបរិស្ថានដែលផ្តោតលើនិរន្តវភាព ពន្លកបៃតងភ្នំកំពង់ត្រាច ព្រមទាំងអនុវត្តគោលការណ៍កុំឱ្យមានការប្រើប្រាស់ប្លាស្ទិកបោះចោលសំរាមនៅជុំវិញតំបន់រមណីយដ្ឋានភ្នំកំពង់ត្រាច ចូលរួមថែរក្សាបរិស្ថានឲ្យបានល្អ។

ជាមួយគ្នានេះ លោក អេង  ប៉ូឡូ ប្រធានមន្ទីរបរិស្ថានខេត្ត បានឱ្យដឹងថា ក្រោមប្រធានបទ ១០០០ដើម នៃនិរន្តវភាពពន្លកបៃតង ឆ្នាំ២០២៦ ផ្តោតលើការប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាព និងកាត់បន្ថយនៅរដូវវស្សាអប្បបរមា ដើម្បីរួមចំណែកការពារបរិស្ថាន និងអភិវឌ្ឍតំបន់ភ្នំកំពង់ត្រាចប្រកបដោយចីរភាព។

ការប្រារព្ធទិវា១០០០ដើមនៃនិរន្តវភាព ពន្លកបៃតងភ្នំកំពង់ត្រាច មិនត្រឹមតែជាការរំលឹកពីសារៈសំខាន់នៃការការពារបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបំផុសឱ្យប្រជាពលរដ្ឋគ្រប់រូបចាប់ផ្តើមពីសកម្មភាពតូចៗក្នុងជីវភាពប្រចាំថ្ងៃ ដើម្បីរួមគ្នាកសាងតំបន់ជុំវិញភ្នំកំពង់ត្រាចនៅក្នុងភូមិសាស្ត្រស្រុកកំពង់ត្រាចខេត្តកំពតឱ្យប្រែក្លាយដែលមានបរិស្ថានស្អាត ១០០០ដើម នៃនិរន្តរភាព ពន្លក បៃតងភ្នំកំពង់ត្រាច របស់បងប្អូនប្រជាពលរដ្ឋរស់នៅមានជីវភាពប្រកបដោយចីរភាពទៅថ្ងៃអនាគត៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម