ព័ត៌មានអន្ដរជាតិ
បាត់មុខមេដឹកនាំកំពូលអ៊ីរ៉ង់ មិនឃើញចូលរួមពិធីបុណ្យសពលោក Ali Khamenei បង្កើតជាចម្ងល់
ពិធីបុណ្យសពរបស់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ Ali Khamenei ប្រព្រឹត្តទៅ ៣ថ្ងៃហើយ ប៉ុន្តែគេនៅតែមិនឃើញវត្តមានរបស់កូនប្រុសដែលជាមេដឹកនាំកំពូលថ្មី គឺលោក Mojtaba Khamenei ឡើយ នាំឲ្យកើតជាសំណួរ និងចម្ងល់ថា តើពេលនេះគាត់កំពុងនៅឯណា ហើយស្ថានភាពរបស់គាត់ យ៉ាងម៉េចហើយ?

តាមការផ្សាយរបស់ BBC នៅថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ ក្នុងពិធីកាលពីថ្ងៃអាទិត្យ គេឃើញតែកូនប្រុស ៣នាក់ទៀតរបស់លោក Ali Khamenei ប៉ុណ្ណោះ ដូចជា Masoud, Mostafa និង Meysam ដែលចូលរួមជាមួយលោកប្រធានាធិបតី Masoud Pezeshkian និងមេឆ្មាំបដិវត្ត Ahmad Vahidi។
ក្រៅពីនោះ គឺឃើញមានវត្តមាន ប្រធានរដ្ឋសភា Mohammad Bagher Ghalibaf, មេតុលាការកំពូល Gholam-Hossein Mohseni Ejei និង មេបញ្ជាការកងកម្លាំង Quds លោក Esmail Qaani។

លោក Mojtaba មិនដែលបង្ហាញខ្លួនជាសាធារណៈ សូម្បីតែម្តង ឬថតសារសំឡេងណាមួយឡើយ ចាប់តាំងពីត្រូវបានតែងតាំងជាមេដឹកនាំកំពូល កាលពីដើមខែមីនាមក។ ដូច្នេះហើយ អវត្តមានដ៏យូរបែបនេះ នៅតែបន្តធ្វើឲ្យមានការសង្ស័យថា លោកប្រហែលរបួសធ្ងន់ ដោយរងរបួសត្រង់ផ្ទៃមុខ និងជើង ក្នុងការវាយប្រហារតាមអាកាសតែមួយ ដែលបានសម្លាប់ឪពុករបស់លោក។
សូមជម្រាបថា ប្រជាជនអ៊ីរ៉ង់ចន្លោះប្រមាណពី ១៥ ទៅ ២០ លាននាក់ បានកកកុញពេញដងផ្លូវ ចូលរួមក្នុងពិធីបុណ្យសពរយៈពេល ៦ថ្ងៃ ដែលចាប់ផ្តើមនៅថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៦។

ប្រជាជនកាន់ទុក្ខ នាំគ្នាស្លៀកពាក់ខោអាវពណ៌ខ្មៅ ចូលរួមណែនណាន់តាន់តាប់ ក្នុងបរិវេណវិហារឥស្លាម Imam Khomeini Grand Mosalla ដែលជាកន្លែងតម្កល់សព Ayatollah ក្នុងមឈូសកញ្ចក់គ្របដណ្តប់ដោយទង់ជាតិ។
ទោះកំពុងមានទុក្ខធំយ៉ាងណា អ្នកចូលរួមដ៏ច្រើនលើសលប់ ក៏មានកាន់បដាពណ៌ក្រហម ដែលតំណាងឲ្យការសងសឹកដោយឈាម ព្រមទាំងស្រែកខ្លាំងៗ ដាក់បណ្តាសាឲ្យ សហរដ្ឋអាមេរិក និង អ៊ីស្រាអែល វិនាស។

ក្នុងពិធីនោះ តំណាង និងប្រមុខរដ្ឋមកពីបណ្តាប្រទេសជាង ១០០ រួមមានទាំង អ៊ីរ៉ាក់ ប៉ាគីស្ថាន តួកគី និងអាស៊ែបៃហ្សង់ ផងដែរ បានធ្វើដំណើរមកដល់ទីក្រុងតេហេរ៉ង់ ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ ជាលើកចុងក្រោយ៕
អត្ថបទ៖ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


