ព័ត៌មានជាតិ
កម្ពុជានាំក្រុមអ្នកសង្កេតការណ៍អាស៊ានពិនិត្យស្ថានភាពព្រំដែន ក្រោយថៃសាងសង់របងដោយឯកតោភាគី
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) របស់កម្ពុជា បានសម្របសម្រួលដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មមកពីហ្វីលីពីន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងប្រមូលព័ត៌មានអំពីស្ថានភាពជាក់ស្តែងនៅតាមបង្គោលព្រំដែនលេខ៥២ ដល់លេខ៥៩ ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង បន្ទាប់ពីបានជូនដំណឹងដល់ភាគីថៃ និងមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធ។

ក្នុងដំណើរចុះពិនិត្យនេះ ក្រុមអ្នកសង្កេតការណ៍អាស៊ានបានពិនិត្យស្ថានភាពជាក់ស្តែងពាក់ព័ន្ធនឹងការសាងសង់របងព្រំដែនដោយឯកតោភាគីពីសំណាក់យោធាថៃ នៅក្បែរបង្គោលព្រំដែនលេខ៥២ ដល់លេខ៥៤ ហើយក៏បានឃើញការបែកបាក់បង្គោលបណ្ដោះអាសន្ន ដែលបង្កឡើងដោយសកម្មភាពខាងលើផងដែរ។

បន្ទាប់ពីទទួលបានព័ត៌មានបច្ចេកទេសអំពីការវាស់វែងរួម និងការបោះបង្គោលបណ្ដោះអាសន្ន ក្រុមអ្នកសង្កេតការណ៍អាស៊ានក៏បានចុះពិនិត្យទីតាំងដែលមានប្រជាពលរដ្ឋថៃធ្វើស្រែចម្ការហួសចូលក្នុងដីកម្ពុជា នៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់លេខ៥៩។

ក្រសួងការពារជាតិបានបញ្ជាក់ថា កម្ពុជាបានតវ៉ាទៅភាគីថៃតាមរយៈកំណត់ទូត ដោយចាត់ទុកថាសកម្មភាពទាំងនេះប៉ះពាល់ដល់នីតិវិធីទ្វេភាគីក្រោមយន្តការគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។ ជាមួយគ្នានេះ កម្ពុជាក៏បានជំរុញឱ្យមានការរៀបចំកិច្ចប្រជុំ JBC ឱ្យបានឆាប់បំផុត ដើម្បីដោះស្រាយបញ្ហាតាមយន្តការដែលមានស្រាប់។

ក្រសួងបញ្ជាក់ថា ការចុះសង្កេតការណ៍នេះ មានគោលបំណងផ្តល់ឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ានបានឃើញស្ថានភាពជាក់ស្តែងនៅតំបន់ព្រំដែន និងបង្ហាញពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបន្តប្រកាន់ខ្ជាប់ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការពិភាក្សា យន្តការទ្វេភាគី ច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានជាធរមាន៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


