ព័ត៌មានអន្ដរជាតិ
ត្រាំ អះអាងថា ដំណោះស្រាយសង្រ្គាមអ៊ុយក្រែន «កាន់តែខិតជិតមកដល់» ក្រោយកិច្ចពិភាក្សាជាមួយ ពូទីន និង ហ្សេលេនស្គី
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃ ទី៦ ខែកក្កដា ថា ដំណោះស្រាយចំពោះសង្គ្រាមដែលអូសបន្លាយពេលជាង ៤ឆ្នាំនៅអ៊ុយក្រែន កំពុងតែខិតជិតមកដល់ជាងអ្វីដែលមនុស្សទូទៅបានដឹងទៅទៀត ហើយលោកនឹងលើកយកបញ្ហាអ៊ុយក្រែនមកជជែកពិភាក្សា ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលណាតូ នៅលើទឹកដីតួកគី នាសប្តាហ៍នេះ។

លោក ត្រាំ បានកត់សម្គាល់បែបនេះ បន្ទាប់ពីបានពិភាក្សាតាមទូរស័ព្ទកាលពីចុងសប្តាហ៍ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី។
លោក ត្រាំ មិនបានផ្តល់ហេតុផលជាក់លាក់ណាមួយ ចំពោះការអះអាងផ្ទាល់ខ្លួន ដែលថា ដំណោះស្រាយចំពោះជម្លោះនេះជិតលេចចេញជារូបរាងនោះទេ ខណៈដែលកាលពីយប់មិញ រុស្ស៊ីបានវាយប្រហារយ៉ាងខ្លាំងក្លាលើទីក្រុងកៀវ និងតំបន់ជុំវិញដោយគ្រាប់មីស៊ីល និងដ្រូន ដែលបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ២៨ នាក់បានស្លាប់។
យោងតាម Reuters, លោក ត្រាំ បានបន្តថា លោកបានជួបពិភាក្សាតាមទូរស័ព្ទ «យ៉ាងល្អ» ជាមួយលោក ពូទីន នៅថ្ងៃបុណ្យឯករាជ្យជាតិអាមេរិក (ថ្ងៃទី៤ ខែកក្កដា) ដែលជាកិច្ចសន្ទនាមួយដែលជំនួយការវិមានក្រឹមឡាំងបាននិយាយថា មានរយៈពេល ៨៥ នាទី និងត្រូវបានកត់សម្គាល់ដោយការផ្តល់ជូនរបស់ប្រធានាធិបតីអាមេរិក ក្នុងការជួយស្វែងរកផ្លូវឆ្ពោះទៅរកសន្តិភាព។
នៅក្នុងនោះផងដែរ លោក ត្រាំ ក៏បានប្រាប់អ្នកយកព័ត៌មាននៅក្នុងការិយាល័យ Oval Office ថា «នេះគឺជាបញ្ហាមួយដែលខ្ញុំគិតថាយើងកំពុងខិតជិត (ដំណោះស្រាយ) ខ្លាំងជាងអ្វីដែលមនុស្សទូទៅគិតទៅទៀត ហើយប្រធានាធិបតី ពូទីន ចង់ឲ្យវាបញ្ចប់។ ខ្ញុំចង់បញ្ជាក់រឿងនេះឲ្យបានច្បាស់លាស់ដែរ»។
ចំណែកឯលោក ហ្សេលេនស្គី ឯណោះវិញ ក៏បានពិពណ៌នាអំពីការសន្ទនាតាមទូរស័ព្ទកាលពីចុងសប្តាហ៍ជាមួយលោក ត្រាំ ថា «ល្អខ្លាំងណាស់» ផងដែរ។ នៅក្នុងសេចក្តីអត្ថាធិប្បាយរបស់លោក ទៅកាន់កាសែត Financial Times លោកបាននិយាយថា ប្រធានាធិបតីអាមេរិកបានប្រាប់ថា អ៊ុយក្រែន «កំពុងធ្វើបានយ៉ាងល្អ» ជាមួយនឹងយុទ្ធនាការដ្រូនរយៈចម្ងាយឆ្ងាយរបស់ខ្លួន លើគោលដៅឧស្សាហកម្មប្រេងរបស់រុស្ស៊ី ដែលបានបង្កឲ្យមានកង្វះខាតប្រេងឥន្ធនៈនៅក្នុងប្រទេសរុស្ស៊ី។
គួរបញ្ចាក់ដែរថា លោក ត្រាំ ត្រូវបានគ្រោងទុកថានឹងជួបលោក ហ្សេលេនស្គី នៅថ្ងៃពុធនេះ នៅក្រៅកិច្ចប្រជុំកំពូលរបស់អង្គការណាតូ ក្នុងទីក្រុងអង់ការ៉ា ហើយមន្ត្រីអាមេរិកម្នាក់បាននិយាយថា គោលបំណងនៃកិច្ចពិភាក្សានេះ គឺដើម្បីជំរុញជាថ្មីក្នុងការបញ្ចប់សង្រ្គាម។ មន្ត្រីដដែលនេះបាននិយាយថា ត្រាំ ទំនងជានឹងបន្តពិភាក្សាជាមួយលោក ពូទីន ថែមទៀត បន្ទាប់ពីបានជួបជាមួយលោក ហ្សេលេនស្គីរួចរាល់៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
លោក ត្រាំ នឹងជួបមេដឹកនាំ អ៊ុយក្រែន និងស៊ីរី អំឡុងពេលចូលរួមកិច្ចប្រជុំកំពូលណាតូ នៅតួកគី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


