Connect with us

ព័ត៌មានជាតិ

អភិបាលខណ្ឌសែនសុខ ចុះវាស់វែងពង្រីកស្ថានីយ៍បូមទឹកបុរី១០០ ខ្នង ត្រៀមបង្កើនសមត្ថភាពរំដោះទឹក បញ្ចៀសការជន់លិចនៅរដូវវស្សា

បានផុស

នៅ

លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ បានដឹកនាំក្រុមការងារជំនាញចុះពិនិត្យ និងវាស់វែងទំហំស្ថានីយ៍បូមទឹកបុរី១០០ខ្នង ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីរៀបចំផែនការ ពង្រីកសមត្ថភាពប្រព័ន្ធរំដោះទឹក ឆ្លើយតបទៅនឹងការកើនឡើងនៃបរិមាណទឹកភ្លៀង និងតម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះពិនិត្យនេះ ផ្តោតសំខាន់លើការវាស់វែងទីតាំងស្ថានីយ៍បូមទឹក ដើម្បីអុកស៊ីផាយ និងពង្រីកអាងស្តុកទឹកឱ្យមានទំហំធំជាងមុន និងជម្រៅជ្រៅជាងមុន សម្រាប់បង្កើនសមត្ថភាពផ្ទុកទឹក និងគ្រប់គ្រងលំហូរទឹកឱ្យកាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានេះ គម្រោងក៏នឹងភ្ជាប់ជាមួយប្រព័ន្ធលូថ្មីដែលមានមុខកាត់ ១.៥ម៉ែត្រ ដើម្បីប្រមូល និងនាំទឹកពីតំបន់ភូមិចុងថ្នល់ខាងលិច ភូមិសេប៉េសេ និងភូមិបូរី១០០ខ្នង បញ្ជូនទៅកាន់ប្រឡាយអូរអាគុជ តាមរយៈស្ថានីយ៍បូមទឹក។ ត្រូវបានរំពឹងថា នឹងជួយបង្កើនល្បឿនរំដោះទឹកភ្លៀង កាត់បន្ថយការកកស្ទះ និងបញ្ហាជន់លិចនៅតំបន់ដែលធ្លាប់រងផលប៉ះពាល់។

អាជ្ញាធរបានបញ្ជាក់ថា ការពង្រីកអាងស្តុកទឹក និងការកែលម្អប្រព័ន្ធលូបង្ហូរទឹក នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបញ្ចៀសការជន់លិចផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ការពារហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងធានាឱ្យការរស់នៅ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋអោយកាន់តែប្រសើរ នារដូវវស្សាឆ្នាំ២០២៦នេះ៕ អត្ថបទ ៖សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម