ព័ត៌មានអន្ដរជាតិ
ពលរដ្ឋថៃ តាមព្រំដែនជាប់មីយ៉ាន់ម៉ា រស់ទាំងភ្នែកនៅកញ្ចឹង.ក រាល់ថ្ងៃ
ពលរដ្ឋថៃ តាមបណ្តោយព្រំដែនមីយ៉ាន់ម៉ា ជាពិសេសអ្នកខេត្ត Tak និង Mae Hong Son កំពុងរស់នៅក្នុងភាពភ័យខ្លាច ទាំងភ្នែកនៅកញ្ចឹង.ក រាល់ថ្ងៃ ដោយសារតែគ្រាប់កាំភ្លើង និងគ្រាប់ផ្លោង ពីខាងមីយ៉ាន់ម៉ា ធ្លាក់លើភូមិឋានរបស់ពួកគេជាបន្តបន្ទាប់ ហើយចុងក្រោយនេះ មានទាំងការទម្លាក់គ្រាប់បែក ជាង៣០គ្រាប់ នៅជាប់ព្រំដែនទៀតផង។

ការប្រយុទ្ធគ្នាយ៉ាងក្តៅគគុក រវាងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែន (KNLA) នៅតែបន្តរីករាលដាលយ៉ាងខ្លាំង ដោយភាគីទាំងសងខាង ឈានដល់ការប្រើអាវុធធុនធ្ងន់, ក្នុងករណីខ្លះ គ្រាប់ហោះធ្លាយដល់ភូមិថៃ បង្ករបួសដល់ជនស៊ីវិល ជាច្រើននាក់។
សម្លេងផ្ទុះអាវុធធុនធ្ងន់ និងការវាយប្រហារតាមផ្លូវអាកាសដោយយន្តហោះដ្រូន អាចឮយ៉ាងច្បាស់ពីខាងទឹកដីថៃ ធ្វើឲ្យអ្នកភូមិភ័យខ្លាច មិនហ៊ានចេញទៅប្រកបរបរចិញ្ចឹមជីវិតធម្មតាឡើយ ចំណែកក្មេងៗ ក៏មិនអាចទៅសិក្សាបានដែរ ព្រោះសាលារៀនជាច្រើនកន្លែង នៅតាមបណ្តោយព្រំដែន ត្រូវបិទទ្វារអស់ហើយ។

អ្វីដែលកាន់តែធ្ងន់ធ្ងរ គឺថា ចុងក្រោយបំផុតនេះ កងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា បានបញ្ជូនយន្តហោះ Y-12 ទៅទម្លាក់គ្រាប់បែក ៣៣គ្រាប់ លើទីតាំងរបស់កងកម្លាំងការ៉ែន ដែលមានចម្ងាយត្រឹម ៣គីឡូម៉ែត្រប៉ុណ្ណោះ ពីដីថៃ ហើយមិនត្រឹមប៉ុណ្ណឹង គ្រាប់ផ្លោងមីយ៉ាន់ម៉ា ក៏ហោះធ្លាយចូលដីថៃ ក្នុងខេត្ត Tak ផងដែរ។
ចំណែកការប្រយុទ្ធគ្នាជើងគោកវិញ គ្រាប់កាំភ្លើងត្បាល់មួយគ្រាប់ បានធ្លាក់ចូលក្នុងភូមិ Huai Maha Wong នៃស្រុក Mae Sot ខេត្ត Tak ត្រូវចំផ្ទះពលរដ្ឋ ខ្ទេចអស់មួយខ្នង ខណៈគ្រាប់កាំភ្លើងយន្តបាញ់ចេញពីមីយ៉ាន់ម៉ា ក៏ស្រោចត្រូវចំ ផ្ទះមួយខ្នងទៀតដែរ។

ពលរដ្ឋថៃ បានប្រាប់ Amarin TV កាលពីថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ ថា ពួកគេត្រៀមខ្លួនរត់ជានិច្ច បើស្ថានការណ៍ធ្ងន់ធ្ងរ ហើយរាល់ថ្ងៃនេះ ពួកគេភ័យខ្លាចណាស់ រស់នៅទាំងភ្នែកនៅកញ្ចឹង.ក រហូត។
មិនត្រឹមប៉ុណ្ណឹង រាល់ពេលមានការវាយប្រហារតាមអាកាស ឬការបាញ់បោះខ្លាំងក្លា ប្រជាពលរដ្ឋមីយ៉ាន់ម៉ារាប់ពាន់នាក់ ក៏តែងតែរត់ភៀសខ្លួនឆ្លងកាត់ទន្លេ Moei ចូលមករកសិទ្ធិជ្រកកោនបណ្តោះអាសន្ន នៅក្នុងដីថៃដែរ៕
អត្ថបទ៖ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


