សន្តិសុខសង្គម
អភិបាលខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ក្នុងការបោសសម្អាតករណីឆបោក Online Scams
លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរក្រុង–ស្រុកទាំងអស់ ព្រមទាំងមេឃុំ–ចៅសង្កាត់ និងភូមិទូទាំងខេត្តបន្តបោសសម្អាតករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលក្រុមនេះក៏បានធ្វើការផ្តាច់ខ្លួនពីក្រុមធំៗមកជាក្រុមតូចដែលកំពុងបង្កប់ខ្លួននៅតាមផ្ទះសំណាក់ និងតាមរថយន្តជាដេីម។

ការដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់នេះ ធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាការងារកិច្ចការមួយចំនួនជាមួយអភិបាលរងខេត្តអភិបាលក្រុង–ស្រុកចំនួន៨ ក្នុងចំណោម៩ក្រុង–ស្រុក រួមនឹងមេឃុំ–ចៅសង្កាតនាសាលប្រជុំសាលាបន្ទាយមានជ័យកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រោយមានការរកឃេីញ និងចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណនាពេលថ្មីៗដោយក្រុមឧក្រិដ្ឋជនបានបំបែកខ្លួនពីក្រុងប៉ោយប៉ែតមកសម្ងំលាក់ខ្លួនប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រុងសិរីសោភ័ណ។ ជាមួយគ្នានោះ អាជ្ញាធរ និងសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវទីតាំងសង្ស័យបន្ថែមទៀតដេីម្បីធ្វេីការបង្ក្រាបបោសសម្អាតឱ្យអស់។

ដេីម្បីកិច្ចការងារនេះសម្រេចទៅបាន លោក អ៊ុំ រាត្រី បានណែនាំដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវសហការក្នុងការចុះស្រង់ទិន្នន័យចំនួនជនបរទេសដែលស្ថិតនៅក្នុងមូលដ្ឋានរបស់ខ្លួន ប្រសិនបើមានករណីសង្ស័យថា មានកន្លែងលួចបង្កប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) សូមរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ចដើម្បីធ្វើការចុះប្រតិបត្តិការបង្ក្រាបឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានោះ លោកអភិបាលខេត្តក៏បានក្រេីនរំលឹកដល់អាជ្ញាធរពាក់ព័ន្ធបន្តផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំដល់ម្ចាស់ទីតាំងសណ្ឋាគារផ្ទះសំណាក់ឱ្យចូលរួមសហការជាមួយអាជ្ញាធររាយការណ៍ពីជនបរទេសដែលមកស្នាក់នៅប្រសិនបេីរកឃេីញម្ចាស់ទីតាំងណាផ្តល់ទីតាំងឱ្យជនបរទេសស្នាក់ប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ប្រឈមទៅនឹងការផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
អត្ថបទ៖ អពៅ



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


