Connect with us

សន្តិសុខសង្គម

បង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង

បានផុស

នៅ

កម្លាំងសមត្ថកិច្ចចម្រុះខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការបង្រ្កាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមួយកន្លែង ដែលទើបនិងរបៀបចំ មានជនសង្ស័យតែម្នាក់ឯងគត់ ជាអ្នករៀបចំ និងប្រតិបត្តិការបទល្មើសនេះ។ មហាជនតែងតែគិតថា បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ទាល់តែមានការរៀបចំជាក្រុម ឬមានបក្ខពួកច្រើនទើបអាចដំណើរការទៅបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការចុះបង្ក្រាបនេះ បានធ្វើឡើង កាលពីរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ ម្សិលមិញនេះ ក្រោមការចង្អុលបង្ហាញពី លោក អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ លោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យគោលដៅសង្ស័យចំនួន ០៣ទីតាំង ក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ ដោយមានការសម្របសម្រួលនីតិវិធីផ្ទាល់ពីលោក មុត សម្បត្តិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត។

ជាលទ្ធផលនៃការចុះឆែកឆេរ សមត្ថកិច្ចបានរកឃើញទីតាំងប្រព្រឹត្តបទល្មើសជាក់ស្តែងចំនួន ០១កន្លែង ស្ថិតនៅក្នុងភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ ជាមួយគ្នានោះដែរ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស៊ុន វីរៈ អាយុ ២២ឆ្នាំ ដែលជាអ្នកគ្រប់គ្រង និងធ្វើសកម្មភាពឆបោកតែម្នាក់ឯង ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ កុំព្យូទ័រលើតុ (Desktop) ចំនួន ០១ឈុត (ម៉ូនីទ័រ, ធុង CPU និងក្តារចុច)។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការសាកសួរ និងពិនិត្យកោសល្យវិច្ច័យលើឧបករណ៍បច្ចេកវិទ្យា ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម