Connect with us

ព័ត៌មានជាតិ

មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង នឹងរៀបចំកម្មវិធី ពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងវះកាត់ ឥតគិតថ្លៃជូនពលរដ្ឋ ២ពាន់នាក់

បានផុស

នៅ

មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង សហការជាមួយមន្ទីរពេទ្យព្រះអង្គដួង នឹងរៀបចំកម្មវិធី ពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងវះកាត់ជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋចំនួន ២ ០០០នាក់ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខ។ នេះបើតាមការជូនដំណឹងលើទំព័រហ្វេសប៊ុករបស់ មន្ទីរខេត្តកំពង់ឆ្នាំង នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការផ្តល់ជូននេះ សម្រាប់អ្នកដែលមានបញ្ហាភ្នែក និងមានលក្ខណៈសម្បត្តិសមស្របសម្រាប់ការវះកាត់ តាមការពិនិត្យ និងវាយតម្លៃរបស់វេជ្ជបណ្ឌិត។ ដូច្នេះ លោកអ្នកដែលមានបញ្ហាភ្នែក ឬមានសាច់ញាតិដែលត្រូវការវះកាត់ អាចទៅពិនិត្យ និងចុះឈ្មោះនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។

កម្មវិធីនេះ មានគោលបំណងជួយស្ដារគំហើញ និងលើកកម្ពស់គុណភាពជីវិត ជាពិសេសសម្រាប់ប្រជាពលរដ្ឋងាយរងគ្រោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម