ព័ត៌មានជាតិ
ក្រុមការងារខុទ្ទកាល័យសម្តេចធិបតី នាំយកសារលិខិតរំលែកមរណទុក្ខ និងថវិកាចូលបុណ្យម្តាយបង្កើតលោក កឹម សុខា
នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ លោក មែ សុំថន និងក្រុមការងារ ក្នុងនាមខុទ្ទកាល័យសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកសារលិខិតរំលែកមរណទុក្ខ ព្រមទាំងថវិកាចូលបុណ្យសព ដែលជាសមានចិត្តដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគល់ជូន លោក កឹម សុខា និងក្រុមគ្រួសារ ក្នុងឱកាសដ៏សោកសៅនៃមរណភាពមាតាបង្កើតរបស់ លោក កឹម សុខា។

ក្នុងឱកាសនោះ លោក មែ សុំថន បានពាំនាំនូវសមានចិត្ត ការយកចិត្តទុកដាក់ និងការចូលរួមរំលែកមរណទុក្ខដ៏ជ្រាលជ្រៅពីសំណាក់ សម្តេចធិបតី និង លោកជំទាវបណ្ឌិត ជូនចំពោះ លោក កឹម សុខា និងក្រុមគ្រួសារ។ សមានចិត្តដ៏ថ្លៃថ្លានេះ បានបង្ហាញពីទឹកចិត្តមនុស្សធម៌ ការគិតគូរយកចិត្តទុកដាក់ និងការចូលរួមសោកស្តាយដោយស្មោះស្ម័គ្រជាមួយក្រុមគ្រួសារសព ក្នុងវេលាដ៏ក្រៀមក្រំនេះ ហើយក៏ជាការឆ្លុះបញ្ចាំងពីគុណតម្លៃមនុស្សធម៌ ការគោរពប្រពៃណីខ្មែរ និងវប្បធម៌នៃការចេះចូលរួមរំលែកទុក្ខគ្នាក្នុងសង្គមខ្មែរ។
ក្រុមការងារ ក៏បានឧទ្ទិសបួងសួង សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់លោកយាយ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។


គួរជម្រាបថា ឧបាសិកា សៅ ង៉ែត ដែលត្រូវជាម្តាយបង្កើតលោក កឹម សុខា បានទទួលមរណភាព នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២៣:០០នាទី ក្នុងជន្មាយុ១០១ឆ្នាំ ដោយជរាពាធ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


